ព័ត៌មានចុងក្រោយ
ព្រឹត្តិការណ៍នាពេលខាងមុខ
ទស្សនកិច្ចសិក្សាស្វែងយលអំពីវឌ្ឍនភាពនៃការចូលរួមរបស់អង្គការតំណាងជនពិការ ក្នុងកិច្ចអន្តរគមន៍កម្មវិធីគាំពារសង្គមប្រកបដោយបរិយាបន្ន
ផ្នែកពិការភាព គោលបំណង៖ ១. ដើម្បីស្វែងយល់ពីតួនាទីរបស់អង្គការតំណាងជនពិការ និងការចូលរួមរបស់ពួកគេនៅក្នុងដំណើរការកំណត់អត្តសញ្ញាណកម្មជនមានពិការភាព ការទទួលបានប័ណ្ណសមធម៍ និងការចូលរួមក្នុងដំណើរការកម្មវិធីកិច្ចគាំពារសង្គម និងការទទួលបានអត្ថប្រយោជន៍ផ្សេងៗពីកម្មវិធីកិច្ចគាំពារសង្គម។ ២. ដើម្បីសង្កេតមើលការងាររបស់អង្គការតំណាងជនពិការ និងសមាជិករបស់ពួកគេនៅក្នុងការទទួលបានឱកាសសេដ្ឋកិច្ច ការងារ និងមុខរបរ ដែលរួមទាំងលទ្ធភាពទទួលបានការគាំទ្រមុខរបរ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសេវាហិរញ្ញវត្ថុ។ ២. ដើម្បីស្វែងយល់ពីតួនាទីរបស់អជ្ញាធរមូលដ្ឋាន ក្នុងការធានាបាននូវបរិយាបន្នពិការភាព ក្នុងការផ្តល់សេវាសង្គមរបស់ខ្លួន រួមមានកម្មវិធីវិនិយោគឃុំសង្កាត់ប្រកបដោយបរិយាបន្ន។ អ្នកចូលរួម៖ តំណាងមកពី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា មូលនិធិជំនួយសង្គម ក្រសួងផែនការ តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា តំណាងកម្មវិធី ACCESS កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និង UNICEF រៀបចំដំណើរទស្សនកិច្ចដោយ៖ ក្រុមការងារកម្មវិធីACCESS ជំនួយឧបត្ថម្ភ៖ ជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីACCESS ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖ ១២នាក់