កម្មវិធី ACCESS គាំទ្រដល់ក្រសួងកិច្ចការនារី ប្រារព្វទិវានារីអន្តរជាតិលើកទី១១០

កម្មវិធី ACCESS គាំទ្រដល់ក្រសួងកិច្ចការនារី ប្រារព្វទិវានារីអន្តរជាតិលើកទី១១០

នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តភាព និងសមធម៌ ACCESS បានគាំទ្រដល់ក្រសួងកិច្ចការនារី ដើម្បីប្រារព្វទិវានារីអន្តរជាតិលើកទី១១០។ ប្រធានបទនៅឆ្នាំនេះដែលជ្រើសរើសដោយ ក្រសួងកិច្ចការនារី មានចំណងជើងថា ស្រ្តី និងការអភិវឌ្ឍនៅក្នុងបរិការណ៍កូវីដ-១៩ ដែសមស្របទៅនឹងប្រធានបទរបស់អង្គការសហប្រជាជាតិ ឧទាហរណ៍ ស្រ្តីក្នុងភាពជាអ្នកដឹកនាំ៖ សម្រេចបាននូវអនាគតស្មើភាពគ្នានៅក្នុងពិភពកូវីដ-១៩។

ដោយសារមិនអាចមានការជួបជុំផ្ទាល់ ព្រោះការរាតត្បាតនៃកូវីដ-១៩ និងវិធានការរឹតបន្តឹង សារសំខាន់ៗត្រូវបានចែករំលែកនៅតាមបណ្តាញសង្គម។ សម្រាប់ការប្រារព្វទិវានារីអន្តរជាតិ កម្មវិធី ACCESS បានគាំទ្រដល់ក្រសួងកិច្ចការនារីដើម្បីរៀបចំប្រកួតប្រជែងយុវជនវ័យ​ឆ្លាតនៅថ្នាក់ជាតិ ដើម្បីភ្ជាប់ទំនាក់ទំនងយុវជនវ័យក្មេងនៅក្នុងការលើកកម្ពស់ការយល់ដឹងនៅក្នុងសមភាពយេនឌ័រ​ និងអំពើហិង្សារទាក់ទងនឹងយេនឌ័រតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។ ក្រសួងកិច្ចការនារីក៏បាន ចែករំលែកសារសំខាន់ៗនេះទៅដល់អ្នកផ្តល់សេវានៅជួរមុខ និងអជ្ញាធរក្នុងតំបន់ស្តីពីបទពិសោធរបស់ ពួកគេក្នុងការផ្តល់សេវាដល់ជនរងគ្រោះដោយអំពើហិង្សា។ កម្មវិធី ACCESS បានគាំទ្រដល់ការ ផលិតសម្ភារៈទំនាក់ទំនង ដូចជាដងសម្រាប់ថតរូបស៊ែ​លហ្វី អាវយឺត និងបដា ដែលសម្ភារៈទាំងនោះ បានបង្ហាញពីសារលើកកម្ពស់ស្រ្តី និងក្មេងស្រី។

សកម្មភាពដែលបាននឹងកំពុងអនុវត្តនៅតាមខេត្តជាក់លាក់ មានដូចជា នៅខេត្តរតនគីរី ដែលសារលើក កម្ពស់ការយល់ដឹង ដល់ជនជាតិដើមភាគតិចតាមរយៈវិទ្យុ និងការចាក់ផ្សាយសារសម្លេងនៅ តាមសហគមន៍។ ប្រធានបទនឹងផ្តោតលើការទទួលបាននូវព័ត៌មានសេវាទាក់ទងនឹង អំពើហិង្សាទាក់ទងនឹងយេនឌ័រ សិទ្ធិស្រ្តី និងក្មេងស្រី និងវិធានការការពារជំងឺកូវីដ-១៩ ហើយការផ្សព្វផ្សាយនេះដែរនឹងប្រើភាសារ ជនជាតិដើមផ្សេងៗគ្នា។ រីឯនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មានវិឌីអូខ្លីពីរដែលនឹងបង្ហាញពីការ អនុវត្តល្អៗនៅក្នុងសេវាឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ វីឌីអូទំាងពីរនោះដែរនឹងចាក់ផ្សាយ លើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ចំណែកនៅខេត្តសៀមរាប មន្ទីរកិច្ចការនារខេត្តនឹងរៀបចំវេទិការ សហគមន៍នៅថ្នាក់ស្រុក ដើម្បីបង្កើនការយល់ដឹងពីសិទ្ធិស្រ្តី ការទទួលបានសេវាឆ្លើយតបអំពើហិង្សា ទាក់ទងនឹងយេនឌ័រ និងវិធានការការពារជំងឺកូវីដ-១៩។

ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានមានប្រសាសន៍នៅក្នុងវីឌីអូសម្រាប់ ទិវានារីអន្តរជាតិថា៖ «ការលើកកម្ពស់សមភាពយេនឌ័រ និងការលុបបំបាត់គ្រប់ទម្រង់នៃ អំពើហិង្សាលើស្រ្តី ទាំងនៅក្នុង និងក្រៅប្រទេស គឺជាចំណុចសំខាន់នៃរបៀបវារះរបស់ស្ថានទូត អូស្រ្តាលី។​ ឯកឧត្តមបានបន្ថែមទៀតថា គ្រប់គ្នាអាចតួនាទីវិជ្ជមានក្នុងការទប់ស្កាត់រាល់ ទម្រង់នៃអំពើហិង្សាលើស្រ្តី និងរួមចំណែក្នុងការផ្តល់អំណាចដល់ស្រ្តី។

កម្មវិធី ACCESS ធ្វើការក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ការអនុវត្តន៍ ផែនការសកម្មភាពជាតិលើកទី៣ ដើម្បីទប់ស្កាត់អំពើហិង្សាលើស្រ្តី។ ក្នុងឱកាសទិវានារីអន្តរជាតិ ឆ្នាំ២០២១នេះ កម្មវិធី ACCESS មានមោទនភាពក្នុងការគាំទ្រដល់ការលើកកម្ពស់សិទ្ធិស្រ្តី​ និង ក្មេងស្រីនៅកម្ពុជា និងពង្រឹងការឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រប្រកបដោយចេរភាព។ យើងអបអរនូវការប្តេជ្ញាចិត្តរបស់អ្នកដឹកនាំស្រ្តីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអ្នកបំពេញការងារនៅជួរមុខ ក្នុងការកសាងសង្គមមួយប្រកបដោយសមធម៌នៅកម្ពុជា៕