ការប្រើប្រាស់ភាសាសញ្ញាដើម្បីទទួលបានព័ត៌មាន

ការប្រើប្រាស់ភាសាសញ្ញាដើម្បីទទួលបានព័ត៌មាន

ភាសាសញ្ញាកម្ពុជាត្រូវបានដាក់បញ្ចូលទៅក្នុងការផ្សព្វផ្សាយព័ត៌មានតាមរយៈស្ថាប័នព័ត៌មានក្នុងស្រុក សម្រាប់ប្រជាជនកម្ពុជាក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីឱ្យមនុស្សថ្លង់អាចទទួលបានព័ត៌មានថ្មី សំខាន់ៗ និងទាន់ហេតុការណ៍ទាក់ទងនឹងសុខភាព និងសន្តិសុខផងដែរ។

កម្មវិធី ACCESS របស់អូស្រ្តាលីបានជួយសម្របសម្រួលការសហការរវាង រដ្ឋាភិបាល សង្គមស៊ីវិល និងស្ថានីយ៍ទូរទស្សន៍ ដើម្បីឱ្យការដាក់បញ្ចូលភាសាសញ្ញាទៅក្នុងការផ្សព្វផ្សាយព័ត៌មានកើតមានឡើង។ សូមអបអរសាទរ ដល់អ្នកចូលរួមទាំងអស់ រួមទាំង មន្រ្តីរដ្ឋាភិបាល ទាំងក្នុងវិស័យពិការភាព និងសុខាភិបាល ដែលបានទទួលយកគំនិតផ្តួចផ្តើមនេះ រួមទាំងអង្គការជនពិការកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ សម្រាប់ការផ្តល់ការបកប្រែជាភាសាសញ្ញា ហើយក៏ដូចជាដល់ ទូរទស្សន៍ Fresh News និង ស្ថានីយទូរទស្សន៍បាយ័ន (BTV) សម្រាប់ការចាក់ផ្សាយ។

យើងសង្ឃឹមថានឹងបានឃើញភាសាសញ្ញាកម្ពុជាកាន់តែច្រើននៅលើអេក្រង់ប្រព័ន្ធផ្សព្វផ្សាយ នាពេលអនាគត!