ការផ្តល់ការគាំទ្រដល់ប្រជាជនកម្ពុជាដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី!

ការផ្តល់ការគាំទ្រដល់ប្រជាជនកម្ពុជាដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី!

ស្ត្រីកម្ពុជាម្នាក់ក្នុងចំណោម ៥នាក់ ដែលមានអាយុចន្លោះពី ១៥ ដល់ ៦៤ឆ្នាំ បានរាយការណ៍ថាបានជួបប្រទះនឹងអំពើហិង្សាលើរាងកាយ ឬផ្លូវភេទដោយដៃគូជិតស្និទ្ធនៅក្នុងជីវិតរបស់ពួកគេ។ ស្ត្រីដែលមានពិការភាពកាន់តែងាយទទួលរងគ្រោះដោយអំពើហិង្សាគ្រប់ទម្រង់។

កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS) គាំទ្រស្ត្រីគំរូដូចជាអ្នកស្រី ងិន សារិន មន្រ្តីនគរបាលយុត្តិធម៌មកពីមន្ទីរកិច្ចការនារីខេត្តសៀមរាប។ មន្រ្តីនគរបាលយុត្តិធម៌ដូចជាអ្នកស្រី ងិន សារិន កំពុងជួយឱ្យជនរងគ្រោះដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រទទួលបានសិទ្ធិទទួលបានយុត្តិធម៌។

អ្នកស្រី ងិន សារិន ថ្លែងថា៖ “ខ្ញុំពិតជារីករាយដែលបានជួយដល់ជនរងគ្រោះដោយសារអំពើហិង្សានៅពេលពួកគេត្រូវការជំនួយ។ តួនាទីសំខាន់របស់យើងគឺដាក់ពាក្យបណ្តឹងជូនជនរងគ្រោះដែលជាជនងាយរងគ្រោះ ឬជួបវិបត្តិផ្លូវចិត្ត រៀបចំរបាយការណ៍ ធ្វើការស៊ើបអង្កេតព្រហ្មទណ្ឌ និងតាមដានករណីតុលាការ រួមទាំងសវនាការ និងការផ្តន្ទាទោស”។ អ្នកស្រីបន្តថា៖ “ខ្ញុំសូមលើកទឹកចិត្តដល់ជនរងគ្រោះទាំងអស់ដែលបានឆ្លងកាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រមកទទួលជំនួយពីយើង។ នៅទីនេះយើងផ្តល់ជំនួយដែលពួកគេត្រូវការ”។

តាមរយៈគម្រោងដែលគាំទ្រដោយអូស្រ្តាលីយុទ្ធនាការ ១៦ថ្ងៃ នៃការបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រកំពុងផ្តល់ក្តីសង្ឃឹមចំពោះសកម្មភាពរបស់កម្ពុជាដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។