ការផ្តល់ជំនួយគាំទ្រដល់ប្រជាជនកម្ពុជាដែលមានពិការភាពដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩

ការផ្តល់ជំនួយគាំទ្រដល់ប្រជាជនកម្ពុជាដែលមានពិការភាពដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩

តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី៝-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តភាព និងសមធម៌ (ACCESS) ប្រទេសអូស្ត្រាលីបន្តផ្តល់ជំនួយដល់អង្គការ Light for the World (LFTW) ដើម្បីផ្តល់ជូនជនមានពិការភាពនូវលទ្ធភាពទទួលបានព័ត៌មាន និងវិធានការណ៍សមស្របសម្រាប់ការពារខ្លួនពីជំងឺកូវីដ-១៩។ ជំនួយនេះរួមមាន ការរៀបចំតាក់តែង និងចែកចាយនូវផ្ទាំងរូបភាព និងសារអប់រំ (ដូចក្នុងរូបស្រាប់) និងឯកសារសង្ខេបនានា ដែលបង្កើតឡើងជាពិសេសសម្រាប់ជនមានពិការភាព។

វិធានការណ៍ណែនាំដែល LFTW បានធ្វើឡើងមានសារៈសំខាន់ក្នុងការជួយជនមានពិការភាពឱ្យការពារខ្លួនពីភាពប្រថុយប្រថាន និងងាយឆ្លងជំងឺកូវីដ-១៩។