ការផ្តល់ជំនួយដល់ស្ត្រីដើម្បីការពារសុវត្ថិភាពក្នុងកំឡុងពេលការរីករាលត្បាតជំងឺកូវីដ-១៩

ការផ្តល់ជំនួយដល់ស្ត្រីដើម្បីការពារសុវត្ថិភាពក្នុងកំឡុងពេលការរីករាលត្បាតជំងឺកូវីដ-១៩

វាមានសារៈសំខាន់ណាស់ដែលស្ត្រី និងកុមារីដែលរងគ្រោះដោយអំពើហិង្សាអាចទទួលបានជំនួយដែលពួកគាត់ត្រូវការ ក្នុងកំឡុងពេលនៃការរីករាលត្បាតជំងឺកូវីដ-១៩។

អូស្ត្រាលីកំពុងធ្វើការជាមួយអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (CWCC) ក្នុងការផ្តល់សេវាផ្នែកផ្លូវច្បាប់ ការប្រឹក្សាបឋម និងសេវាសង្គមផ្សេងៗប្រកបដោយគុណភាពខ្ពស់ ដល់ជនដែលរស់រានមានជីវិតពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

ឯកអគ្គរាជទូត កាង បានធ្វើទស្សនកិច្ចនៅមណ្ឌល CWCC ក្នុងខេត្តសៀមរាបកាលពីខែមករា ហើយលោកមានសេចក្តីសោមន្សរីករាយដែលបានមើលឃើញឥទ្ធិពលវិជ្ជមាននៃជំនួយរបស់អូស្ត្រាលី។

©រូបភាពពីស្ថានទូតអូស្ត្រាលី

ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតនេះ CWCC បានរៀបចំ និងកែសម្រួលជម្រកសុវត្ថិភាពរបស់ខ្លួនឱ្យស្របតាមបទដ្ឋានសុវត្ថិភាពនៃការការពារខ្លួនពីជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ និងខេត្តក្រុងចំនួន៩ ទៀត ទូទាំងប្រទេសកម្ពុជា ដើម្បីធានាថាស្ត្រីដែលរងផលប៉ះពាល់ដោយអំពើហិង្សាមិនក្លាយជាជនងាយរងគ្រោះនៃជំងឺកូវីដ-១៩។​