កិច្ចប្រជុំលើកទី២ នៃក្រុមការងារបច្ចេកទេស ស្តីពីកិច្ចគាំពារសង្គមប្រកបដោយបរិយាបន្នពិការភាព

កិច្ចប្រជុំលើកទី២ នៃក្រុមការងារបច្ចេកទេស ស្តីពីកិច្ចគាំពារសង្គមប្រកបដោយបរិយាបន្នពិការភាព

កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ តាមរយៈជំនួយពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី កម្ពុជា ដើម្បីផ្តល់សេវាប្រកបដោយនិរន្តភាព និងសមធម៌ និងតាមរយៈការគាំទ្របច្ចេកទេស និងការសម្របសម្រួលពី Development Pathways កិច្ចប្រជុំលើកទី២ នៃក្រុមការងារបច្ចេកទេស ស្តីពីកិច្ចគាំពារសង្គមប្រកបដោយបរិយាបន្នពិការភាព ត្រូវបានរៀបចំឡើង។​ក្រុមការងារបច្ចេកទេស ស្តីពីកិច្ចគាំពារសង្គមប្រកបដោយបរិយាបន្នពិការភាព គឺជាក្រុមមួយដែលត្រូវបានបង្កើតឡើង និងសម្របសម្រួលដោយក្រុមការងារកម្មវិធី ACCESS ដើម្បីសម្របសម្រួល និងផ្លាស់ប្តូរព័ត៌មាន ទាក់ទងនឹងគោលនយោបាយ និងកិច្ចគាំពារសង្គមនៅកម្ពុជា។ ក្រុមនេះ មានអ្នកជំនាញខាងផ្នែកបរិយាបន្នពិការភាព អ្នកជំនាញខាងកិច្ចគាំពារសង្គម ទីភ្នាក់ងារអង្គការសហប្រជាជាតិ តំណាងអ្នកគាំទ្រ និងមន្រ្តីរដ្ឋាភិបាល។ កិច្ចប្រជុំលើកទី១ ត្រូវបានប្រារព្វឡើងកាលពីខែមីនា ឆ្នាំ២០២១។​

កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីឱ្យ Development Pathways  ចែករំលែកនូវវឌ្ឍនភាព និងរបគគំហើញបឋម អំពីការវិភាគទៅលើគំរូ និការសម្ភាសន៌ជាមួយភាគីពាក់ព័ន្ធ ក្រុមការងារបច្ចេកទេសផ្តល់នូវមតិត្រលប់និងអនុសាសន៍ផ្សេងៗពីការរកឃើញ និង ការណែនាំសម្រាប់ដំណើរការជំហ៊ានបន្ទាប់។ ក្រុមការងារបច្ចេកទេសក៏ផ្តល់នូវព័ត៌មានបច្ចុប្បន្នភាព និងព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងបរិបទនៅកម្ពុជា ទាក់ទងនឹងកម្មវិធីផ្ទេរសាច់ប្រាក់ជូនគ្រួសារក្រីក្រដែលរងផលប៉ះពាល់ដោយកូវីដ-១៩ ច្បាប់ស្តីពីពិការភាពនិងកិច្ចគាំពារសង្គម និងក្របខ័ណ្ឌគោលនយោបាយផ្សេងៗ ព្រមទាំងទិន្នន័យពិការភាពពីការអង្កេតប្រជាសាសន៍ និងសុខភាពកម្ពុជា។

តំណាងមកពីក្រសួងសុខាភិបាល វិទ្យាស្ថានស្ថិតិជាតិនៃកម្ពុជា ក្រុមប្រឹក្សាជាតិគាំពារសង្គម ទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គការ UNCEF អង្គការ UNDP អង្គការ UNFPA អង្គការជនពិការកម្ពុជា តំណាងមកពីស្ថានទូតអូស្រ្តាលី និងតំណាងកម្មវិធី ACCESS ក៏មានវត្តមាននៅក្នុងកិច្ចប្រជុំនេះដែរ។

Development Pathways បានបង្ហាញនូវរបគគំហើញបឋមរបស់ខ្លួន ដែលនាំឱ្យមានការពិភាក្សាយ៉ាងសកម្ម និងអភិវឌ្ឍនូវជំហ៊ានបន្ទាប់ និងការផ្តល់នូវអនុសាសន៍ ឆ្ពោះទៅរកកិច្ចគាំពារសង្គមនៅកម្ពុជា។ ក្រុមនេះក៏បានអនុម័តអនុសាសន៍ដែលបានស្នើរឡើង និងសំណូមពរឱ្យមានការពិភាក្សាបន្ថែមជាមួយសមភាគីរដ្ឋាភិបាលពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មាន និងស្នើរនូវមុខងារមួយចំនួនដែលត្រូវបានអនុវត្តដោយប្រព័ន្ធរដ្ឋាភិបាល ដែលមានបញ្ជូលទាំងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាជាតិគាំពារសង្គម។

កម្មវិធីACCESS គឺត្រូវបានធ្វើការក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអនុវត្តគម្រោង។ វាគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលអូស្រ្តាលី ដើម្បីលើកកម្ពស់បរិយាបន្នពិការភាពនៅកម្ពុជា៕