កម្មវិធី ACCESS គឺជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលអូស្ត្រាលីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការបរទេស និងពាណិជ្ជកម្ម (DFAT) ។ ក្រុមការងារនៃកម្មវិធី ACCESS ភាគច្រើនជាជនជាតិខ្មែររួមជាមួយបុគ្គលិកមួយចំនួនតូចជាអ្នកជំនាញការបរទេស។
សមាជិកក្រុមកាងារដែលបានជ្រើសរើសគឺសុទ្ធតែមានបទពិសោធន៍ និងជំនាញច្បាស់លាស់លើការងារពាក់ព័ន្ធផ្សេងៗ ដូចជា ការងារផ្នែកពិការភាព ការលុបបំបាត់អំពើហិង្សាលើស្រ្តី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងមូលនិធិ។