ជនមានពិការភាព

disabilities icon

ការផ្តល់សិទ្ធិអំណាចដល់ជនមានពិការភាព

កម្មវិធី ACCESS ធ្វើការងារជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជាសំដៅចូលរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព។ កម្មវិធី ACCESS នឹងផ្តោតការយកចិត្តទុកដាក់លើលទ្ធផលរំពឹងទុកសំខាន់ៗដូចខាងក្រោម៖

ជនមានពិការភាព

  • ទទួលបានការលើកកម្ពស់ផ្នែកសុខភាព ការអប់រំ និងសេដ្ឋកិច្ច
  • មានលទ្ធភាពចូលរួម និងឧបត្ថម្ភដល់គ្រួសារ សហគមន៍ និងជីវិតនយោបាយ
  • មានបទពិសោធន៍នឹងការរើសអើងតិចជាងមុន
  • ធ្វើឱ្យមានការប្រសើរឡើងផ្នែកសតិអារម្មណ៍ពីតម្លៃខ្លួនឯង ទំនុកចិត្ត និងឯករាជ្យភាព។

ដើម្បីធ្វើឱ្យប្រសើរឡើងការគ្របដណ្តប់ ការផ្តល់សេវាដែលមានគុណភាព និងប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព កម្មវិធី ACCESS នឹងផ្តោតលើវិស័យយុទ្ធសាស្ត្រចំនួន៣៖

  • ពង្រឹងយន្តការសម្របសម្រួលផ្នែកពិការភាពទាំងថ្នាក់ជាតិ និងក្រោមជាតិ
  • គ្រប់គ្រងប្រកបដោយប្រសិទ្ធផលនៃមណ្ឌលស្តារលទ្ធភាពពលកម្មការសម្បទា (PRCs) ដែលបានផ្ទេរមកមូលនិធិជនពិការ (ម.ជ.ព)
  • បង្កើនការផ្តល់ឱកាសស្វែងរកប្រាក់ចំណូល (Economic Opportunities) ដល់ជនមានពិការភាព
    កិច្ចអន្តរាគមន៍របស់កម្មវិធី ACCESS ធ្វើឡើងស្របទៅតាមការងារអាទិភាពចម្បងៗនៃផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព។

ក្នុងដំណាក់កាលចាប់ផ្តើម កម្មវិធី ACCESS បានធ្វើការងារជាមួយសមភាគីរាជរដ្ឋាភិបាលកម្ពុជាមកពី ក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC) និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (MOSVY) ដើម្បីកំណត់ការងារអាទិភាពចម្បងៗទាក់ទងនឹងផ្នែកពិការភាព។