ទិវាសិទ្ធិនារីអន្តរជាតិ ឆ្នាំ២០២១ – ជួបជាមួយអ្នកនាង សយ សាម៉ន

ទិវាសិទ្ធិនារីអន្តរជាតិ ឆ្នាំ២០២១ – ជួបជាមួយអ្នកនាង សយ សាម៉ន

ថ្ងៃនេះយើងចង់ណែនាំអ្នកជួបជាមួយអ្នកដែលជម្រុញឱ្យមានការផ្លាស់ប្តូរគំនិតម្នាក់ គឺអ្នកនាង សយ សាម៉ុន។ អ្នកនាង សាម៉ុន កំពុងដឹកនាំការលើកកម្ពស់សិទ្ធិស្ត្រីនិងកុមារ ព្រមទាំងចូលរួមផ្តល់ឱ្យអ្នករងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា ទទួលបានសេវាកម្មគាំទ្រ។

ក្នុងនាមជាសមាជិកក្រុមប្រឹក្សាឃុំ របស់ឃុំចំការអណ្តូង ក្នុងខេត្តកំពង់ចាម អ្នកនាង សាម៉ុន ជាអ្នកដឹកនាំគណៈកម្មាធិការឃុំដើម្បីស្ត្រីនិងកុមារ។ សាម៉ុន បានចែករំលែកនូវសារសម្រាប់ស្ត្រីគ្រប់រូបនៅក្នុងកម្ពុជាគឺ៖ «សូមរឹងមាំ និងក្រោកឈរឡើងសម្រាប់ខ្លួនអ្នក។ កុំរស់នៅតែជាមួយអតីតកាល។ គិតអំពីអនាគតរបស់អ្នក ព្រោះរឿងល្អៗជាច្រើនកំពុងរង់ចាំអ្នក»។

តាមរយៈតួនាទីដឹកនាំ និងសមិទ្ធិផលរបស់គាត់នៅទូទាំងសហគមន៍ សាម៉ុន លើកទឹកចិត្តឱ្យស្ត្រីនិងក្មេងស្រីដទៃទៀត ឱ្យក្រោកឈរឡើង និងកសាងអនាគតល្អប្រសើរសម្រាប់ខ្លួនឯងនិងក្រុមគ្រួសារ។ ដោយមានការគាំទ្រពីកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តភាព និងសមធម៌ (ACCESS) របស់រដ្ឋាភិបាលអូស្ត្រាលី សាម៉ុន បានចូលរួមក្នុងសកម្មភាពពង្រឹងសមត្ថភាពជាច្រើន ដែលបានជួយកសាងជំនាញរបស់គាត់ក្នុងផ្នែកសំខាន់ៗ រួមមានទាំងការប្រឹក្សាជាមូលដ្ឋានជាមួយអ្នកដែលរស់រានមានជីវិតពីអំពើហឹង្សាប្រឆាំងនឹងស្ត្រី៕