ទិវាសិទ្ធិមនុស្សអន្តរជាតិ និងអំពើហិង្សាលើស្ត្រី

ទិវាសិទ្ធិមនុស្សអន្តរជាតិ និងអំពើហិង្សាលើស្ត្រី

ថ្ងៃនេះជាថ្ងៃទី ១៦ នៃយុទ្ធនាការ ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ ហើយថ្ងៃនេះ យើងក៏ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិផងដែរ។

មនុស្សគ្រប់រូបមានសិទ្ធិ រួចផុតពីរាល់អំពើហិង្សាគ្រប់ប្រភេទ! យើងទាំងអស់គ្នា ត្រូវធ្វើការរួមគ្នា ដើម្បីទប់ស្កាត់អំពើហិង្សា ផ្តល់សេវាកម្ម និងការឆ្លើយតបសមស្រប សម្រាប់អ្នករស់រានមានជីវិត បញ្ឈប់ការស្តីបន្ទោសអ្នករស់រានមានជីវិត និងត្រូវឱ្យជនល្មើសទទួលខុសត្រូវចំពោះមុខច្បាប់។ ធ្វើការជាមួយគ្នា ដើម្បីយើងអាចរួមគ្នាបញ្ឈប់អំពើហិង្សាលើស្ត្រី។