ផ្តល់ការប្រឹក្សាផ្លូវចិត្តដល់ស្ត្រី និងកុមារីដែលងាយរងគ្រោះនៅប្រទេសកម្ពុជា

ផ្តល់ការប្រឹក្សាផ្លូវចិត្តដល់ស្ត្រី និងកុមារីដែលងាយរងគ្រោះនៅប្រទេសកម្ពុជា

ប្រទេសអូស្ត្រាលីបន្តផ្តល់ជំនួយដល់អង្គការ ចិត្តសង្គមអន្តរវប្បធម៌ (TPO) ដើម្បីផ្តល់សេវាប្រឹក្សាយោបល់ផ្លូវចិត្តជូនដល់ស្រ្តីនិងកុមារដែលងាយរងគ្រោះ នៅក្នុងប្រទេសកម្ពុជា។ Covid-19 កំពុងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរ មកលើក្រុមគ្រួសារនិងសហគន៌។ ក្នុងអំឡុងពេលមានបញ្ហាដែលមិនធ្លាប់មានពីមុនមក ការគាំទ្រផ្លូវចិត្តជូនដល់ ជនងាយរងគ្រោះ ក្រុមគ្រួសារ និងសហគមន៌គឺជាពិតជាចាំបាច់ ក្នុងកាល:ទេស:នេះ។ តាមរយ:ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងដ៌ឆ្លាតវៃ អង្គការ TPO បានបំពេញ សេវាដ៌មានសារ:សំខាន់សម្រាប់សហគមន៌ តាមរយ:ការផ្តល់ការគាំទ្រផ្លូវចិត្តពីចំងាយ ដោយប្រើប្រាស់ ការប្រឹក្សាយោបល់ផ្នែកផ្លូវចិត្តជូនទៅដល់ស្រ្តីនិងកុមារ តាមរយ:ទូរស័ព្ទ និងបន្តផ្តល់ការពង្រឹង សមត្ថភាពដល់អ្នកផ្តល់សេវាថ្នាក់មូលដ្ឋាន តាមប្រព័ន្ធអនឡាញ។

ប្រសិនបើ អ្នកបានដឹងថា មានស្រ្តីនិងកុមារ មានអារម្មណ៌តានតឹង និងមានផលរំខានផ្លូវចិត្ត ដូចជា មានបញ្ហាដំនេក មួរម៉ៅ ឆាប់ខឹងខឹង ពិបាកក្នុងការផ្ចង់អារម្មណ៌ មានអារម្មណ៌ច្របូលច្របល់ សូមទំនាក់ទំនងទៅលេខទូរស័ព្ទដែលបានភ្ជាប់៖
017 222 372 /089 666 325 ឬ 097 9111 918 លោក លោកស្រី អាចទទួលសេវា ប្រឹក្សាយោបល់ផ្នែកផ្លូវចិត្ត ដោយមិនគិតសេវា។ ការប្រឹក្សាយោបល់ផ្នែកផ្លូវចិត្ត ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង ១០យប់។