ពិធីប្រកាសដាក់ឱ្យអនុវត្ត «បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព»

ពិធីប្រកាសដាក់ឱ្យអនុវត្ត «បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព»

លោកអនុប្រធានទូត Luke Arnold បានចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត «បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាពនៅកម្ពុជា»។ គោលការណ៍ណែនាំដែលបង្កើតឡើងដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងក្រុមប្រឹក្សាសកម្មភាពជនពិការនេះបានបង្កើតស្តង់ដារបច្ចេកទេសសម្រាប់អ្នកសាងសង់ ស្ថាបត្យករ និងអ្នករចនាក្នុងការរចនា និងសាងសង់បរិដ្ឋានរូបវ័ន្តសមស្របសម្រួលឱ្យជនមានពិការភាពអាចប្រើប្រាស់បាន។ ការគាំទ្ររបស់អូស្ត្រាលីមានទាំងកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ហៅកាត់ថា ACCESS) គឺជាការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលីក្នុងការគាំទ្រដល់ជនមានពិការភាពអាចប្រើប្រាស់ទីតាំងសាធារណៈប្រកបដោយសមភាព និងអាចមានសិទ្ធិពលរដ្ឋពេញលេញ៕