កុមារភាពរបស់ ផាន់ សុភាព បានជួបនូវការរើសអើង និងមាក់ងាយ ដោយសារពិការភាពរបស់គាត់ បណ្តាលមកពីជំងឺស្វិតដៃជើង។ ពេលខ្លះ កុមារមួយចំនួនក្នុងភូមិរបស់គាត់បានសើចចំអក និងធ្វើត្រាប់តាមដំណើររបស់គាត់។ ទោះបីជាគាត់មិនត្រូវបានលើកទឹកចិត្តឱ្យទៅរៀនក៏ដោយ ក៏កុមារ ផាន់ សុភាព មិនបានបោះបង់ចោលការសិក្សាឡើយ ហើយព្យាយាមជម្នះគ្រប់ឧបសគ្គ និងបន្តការសិក្សារហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា។ (more…)
«ខ្ញុំមិនដែលគិតថា ខ្ញុំអាចបំពេញតួនាទីនេះបានទេ!» - 16 ធ្នូ 2020
លោកស្រី សៀង សុខចាន់ បានរៀបរាប់នៅពេលជួបជាមួយក្រុមការងារកម្មវិធីACCESS និងគណៈប្រតិភូស្ថានទូតអូស្រ្តាលីថា៖ «នៅពេលខ្ញុំចាប់ផ្តើមតួនាទីដំបូងរបស់ខ្ញុំជានាយិកាអង្គការវេទិកាស្រ្តីពិការខេត្តបាត់ដំបង ខ្ញុំមានការរុញរា ហើយខ្លាចថាមិនអាចបំពេញតួនាទី និងការងារដ៏សំខាន់នេះបាន។ ប៉ុន្តែអ្វីដែលខ្ញុំសម្រេចបាន គឺលើសពីការរំពឹងទុករបស់ខ្ញុំ ហើយខ្ញុំរីករាយណាស់ដែលពិការភាពអង្គុយលើរទេះរុញ មិនបានបង្អាក់នូវចំណង់ចំណូលចិត្ត និងការប្តេជ្ញាចិត្តរបស់ខ្ញុំ ក្នុងការបន្តគាំទ្រដល់ស្រ្តីមានពិការភាពនៅក្នុងសហគមន៌របស់ខ្ញុំ»។ (more…)
ទិវាសិទ្ធិមនុស្សអន្តរជាតិ និងអំពើហិង្សាលើស្ត្រី - 10 ធ្នូ 2020
ថ្ងៃនេះជាថ្ងៃទី ១៦ នៃយុទ្ធនាការ ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ ហើយថ្ងៃនេះ យើងក៏ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិផងដែរ។ (more…)
ធ្វើឱ្យជនល្មើសទទួលខុសត្រូវចំពោះមុខច្បាប់ លើសកម្មភាពរបស់ពួកគេ និងជួយបញ្ឈប់អំពើហិង្សាលើស្ត្រី។
ស្ត្រីមានសិទ្ធិចូលទៅកាន់ទីកន្លែងទាំងអស់ ដោយគ្មានការភ័យខ្លាចពីការរើសអើង ឬការគំរាមកំហែងដល់សុវត្ថិភាពរបស់ពួកគេឡើយ។ សូមចូលរួមជាមួយគ្នា ក្នុងការថែរក្សានិងបង្កើតកន្លែងមានសុវត្ថិភាព សម្រាប់មនុស្សរាល់គ្នា។
វិសមភាពយេនឌ័រ និងអំពើហិង្សាលើស្ត្រី - 7 ធ្នូ 2020
តើអ្នកដឹងទេ? វិសមភាពយេនឌ័រ រួមមានទាំង ការចូលរួមមិនស្មើភាពគ្នា ក្នុងការធ្វើការសម្រេចចិត្ត គឺជាដើមហេតុនៃអំពើហិង្សាលើស្ត្រី។ ផ្តល់វេនគ្នា គោរពគ្នាទៅវិញទៅមក និងប្រើវិធីសាស្ត្រធ្វើការសម្រេចចិត្តរួមគ្នា។ ធ្វើបែបនេះ ជាការលើកកម្ពស់ទំនាក់ទំនងប្រកបដោយសុខដុមរមនា។
អំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ និងផលប៉ះពាល់សេដ្ឋកិច្ច - 6 ធ្នូ 2020
នៅប្រទេសកម្ពុជា ជាង ២៦ ភាគរយនៃបុរស និងជាង ៥០ ភាគរយនៃស្ត្រី គិតថាអំពើហិង្សាជារឿងធម្មតា ក្នុងហេតុផលយ៉ាងតិចមួយ ក្នុងចំណោមហេតុផលទាំង ៦ ។ អ្នករស់រានមានជីវិត ពីអំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ មិនមែនជាអ្នកទទួលខុសត្រូវចំពោះអំពើហិង្សាដែលបានប្រព្រឹត្តលើពួកគេទេ។ យើងត្រូវតែក្រោកឈរ ដើម្បីសិទ្ធិរបស់ស្ត្រី ក្នុងការរស់នៅដោយគ្មានអំពើហិង្សា។
វិសមភាពយេនឌ័រ - 4 ធ្នូ 2020
ភាពក្រីក្រ អក្ខរកម្ម និងការសេពគ្រឿងស្រវឹង មិនមែនជាបុព្វហេតុនៃអំពើហិង្សាទេ។ ចូលរួមជាមួយយើង ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី។