ចាប់ពីថ្ងៃទី៣ដល់១៤ ខែសីហា ឆ្នាំ២០២០ មន្ទីរកិច្ចការនារីខេត្តគោលដៅទាំង៦ ដោយបានសហការជាមួយរដ្ឋបាលស្រុកគោលដៅ បានរៀបចំពិធីប្រគល់ទទួលសម្ភារការពារ និងសម្ភារផ្សព្វផ្សាយព័ត៌មានពីជំងឺកូវីដ-១៩ ទៅដល់អ្នកផ្តល់សេវាតាមថ្នាក់ស្រុក និងថ្នាក់ឃុំ និងស្រ្តីងាយរងគ្រោះនៅ២១ស្រុកក្នុងខេត្តគោលដៅ រួមមាន៖ កំពង់ចាម សៀមរាប កំពង់ស្ពី ត្បូងឃ្មុំ រតនៈគីរី និងខេត្តព្រះស៊ីហនុ។ (more…)
គាំទ្រជនមានពិការភាពឱ្យមានសុវត្ថិភាពកំឡុងពេលជំងឺកូវីដ-១៩ - 8 សីហា 2020
កាលពីថ្ងៃទី៧ ខែសីហា កន្លងទៅនេះ លោកស្រី Sarah Leary ជាលេខាទី១ នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានចូលរួមប្រគល់សម្ភារបង្ការជំងឺកូវីដ-១៩ ទៅដល់បុគ្គលិកនៃមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា និងក្រុមគោលដៅ នៅក្នុងខេត្តសៀមរាប ដែលជាមណ្ឌលមួយក្នុងចំណោមមណ្ឌលទាំង៥ក្រោមការគាំទ្រពីកម្មវិធីសហប្រត្តិបត្តិការអូស្រ្តាលី កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌(ACCESS)។ (more…)
ដោយមានការគាំទ្រ និងសម្របសម្រួលពីកម្មវិធី ACCESS អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC) បានដឹកនាំ និងរៀបចំកិច្ចប្រជុំប្រចាំត្រីមាសលើកទី៣ ផ្នែកពិការភាព នៃថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២០។ (more…)
កិច្ចប្រជុំត្រីមាសទី៣ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ - 30 កក្កដា 2020
ដោយមានការគាំទ្រពីសំណាក់កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌(ACCESS) កាលពីថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ ក្រសួងកិច្ចការនារី បានរៀបចំកិច្ចប្រជុំត្រីមាសទី៣ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារីខេត្ត ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អង្គការដៃគូអនុវត្តមានដូចជា៖ អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ(CWCC) អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា(LAC) អង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) អង្គការឃែរអន្តរជាតិប្រចាំនៅកម្ពុជា (CARE International in Cambodia) អង្គការមូលនិធិអាស៊ី (TAF) អង្គការUNFPAកម្ពុជា (UNFPA) និងការិយាល័យភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់់ភាពអង់អាចដល់ស្រ្តី (UNW)។ (more…)
វគ្គបណ្តុះបណ្តាលស្តីពី បរិយាបន្នពិការភាពទៅក្នុងសេវាឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ - 24 កក្កដា 2020
ចាប់ពីថ្ងៃទី២០ដល់២២ខែកក្កដា អង្គការADD International បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃ ស្តីពីបរិយាបន្នពិការភាពទៅក្នុងសេវាឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅទីក្រុងភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមចំនួន៣៣នាក់ ដែលជាតំណាងមកពីក្រុមជួយខ្លួនឯង សហព័ន្ធស្រ្តីមានពិការភាព និងអង្គការជនពិការ។ អ្នកចូលរួមទាំងនោះត្រូវបានជ្រើសរើសមកពីខេត្តគោលដៅទាំង៣របស់គម្រោង IDEA មានដូចជា ខេត្តកំពង់ចាម ត្បូងឃ្មុំ និង កំពង់ស្ពឺ។ (more…)
កម្មវិធីប្រគល់ទទួលសម្ភារការពារ និងសម្ភារផ្សព្វផ្សាយព័ត៌មានពីជំងឺកូវីដ-១៩ ដល់រដ្ឋាភិបាលកម្ពុជាដោយឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា - 13 កក្កដា 2020
កាលពីថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឯកឧត្តមអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ផាប្លូ កាង(Pablo Kang) បានប្រគល់សម្ភារការពារជំងឺកូវីដ-១៩ និងសម្ភារផ្សព្វផ្សាយព័ត៌មានឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ដល់ក្រសួងកិច្ចការនារី តំណាងស្រ្តីងាយរងគ្រោះ និងតំណាងសហគមជនជាតិភាគតិច។ (more…)
កំឡុងពេលជំងឺកូវីដ-១៩ វាជាការសំខាន់ដែលស្រ្តីដែលរងគ្រោះដោយអំពើហឹង្សារទាក់ទងនឹងយេនឌ័រមានលទ្ធភាពទទួលបានសេវាកម្មគាំទ្រផ្លូវចិត្តបានលឿន។ (more…)
សិក្ខាសាលាពិគ្រោះយោបល់លើការកំណត់កញ្ចប់សេវាអប្បបរមារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា - 29 មិថុនា 2020
កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ មូលនិធិជនពិការ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការកំណត់កញ្ចប់សេវាអប្បបរមាសម្រាប់ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា នៅកម្ពុជា។ (more…)
ការផ្តល់ជំនួយដល់ស្ត្រីដើម្បីការពារសុវត្ថិភាពក្នុងកំឡុងពេលការរីករាលត្បាតជំងឺកូវីដ-១៩ - 12 មិថុនា 2020
វាមានសារៈសំខាន់ណាស់ដែលស្ត្រី និងកុមារីដែលរងគ្រោះដោយអំពើហិង្សាអាចទទួលបានជំនួយដែលពួកគាត់ត្រូវការ ក្នុងកំឡុងពេលនៃការរីករាលត្បាតជំងឺកូវីដ-១៩។ អូស្ត្រាលីកំពុងធ្វើការជាមួយអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (CWCC) ក្នុងការផ្តល់សេវាផ្នែកផ្លូវច្បាប់ ការប្រឹក្សាបឋម និងសេវាសង្គមផ្សេងៗប្រកបដោយគុណភាពខ្ពស់ ដល់ជនដែលរស់រានមានជីវិតពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ (more…)
ការប្រើប្រាស់ភាសាសញ្ញាដើម្បីទទួលបានព័ត៌មាន - 8 មិថុនា 2020
ភាសាសញ្ញាកម្ពុជាត្រូវបានដាក់បញ្ចូលទៅក្នុងការផ្សព្វផ្សាយព័ត៌មានតាមរយៈស្ថាប័នព័ត៌មានក្នុងស្រុក សម្រាប់ប្រជាជនកម្ពុជាក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីឱ្យមនុស្សថ្លង់អាចទទួលបានព័ត៌មានថ្មី សំខាន់ៗ និងទាន់ហេតុការណ៍ទាក់ទងនឹងសុខភាព និងសន្តិសុខផងដែរ។ កម្មវិធី ACCESS របស់អូស្រ្តាលីបានជួយសម្របសម្រួលការសហការរវាង រដ្ឋាភិបាល សង្គមស៊ីវិល និងស្ថានីយ៍ទូរទស្សន៍ ដើម្បីឱ្យការដាក់បញ្ចូលភាសាសញ្ញាទៅក្នុងការផ្សព្វផ្សាយព័ត៌មានកើតមានឡើង។ សូមអបអរសាទរ ដល់អ្នកចូលរួមទាំងអស់ រួមទាំង មន្រ្តីរដ្ឋាភិបាល ទាំងក្នុងវិស័យពិការភាព និងសុខាភិបាល ដែលបានទទួលយកគំនិតផ្តួចផ្តើមនេះ រួមទាំងអង្គការជនពិការកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ សម្រាប់ការផ្តល់ការបកប្រែជាភាសាសញ្ញា ហើយក៏ដូចជាដល់ ទូរទស្សន៍ Fresh News និង ស្ថានីយទូរទស្សន៍បាយ័ន (BTV) សម្រាប់ការចាក់ផ្សាយ។ (more…)