មាតិកាវីដេអូ

កម្មវិធីទាំងមូល


ផ្នែក៖ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ

វីដេអូបង្ហាញពីការផ្តល់សេវាផ្អែកលើគោលការណ៍ និងបទដ្ឋាននានាដើម្បីជួយជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ

គោលការណ៍ណែនាំថ្នាក់ជាតិសម្រាប់ប្រព័ន្ធសុខាភិបាលស្តីពីការគ្រប់គ្រងអំពើហិង្សាលើស្ត្រី និងកុមារ

ការប្រាស្រ័យទាក់ទងដំបូង៖ គោលការណ៍ណែនាំថ្នាក់ជាតិសម្រាប់ប្រព័ន្ធសុខាភិបាលស្តីពីការគ្រប់គ្រងអំពើហិង្សាលើស្ត្រី និងកុមារ

បទដ្ឋានអប្បបរមា សម្រាប់ការផ្តល់ប្រឹក្សាជាមូលដ្ឋានដល់ស្ត្រី និងក្មេងស្រី ជាជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ

តួនាទីផ្តល់សេវា៖ បទដ្ឋានអប្បបរមា សម្រាប់ការផ្តល់ប្រឹក្សាជាមូលដ្ឋានដល់ស្ត្រី និងក្មេងស្រី ជាជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ

គោលការណ៍ណែនាំស្តីពីការបញ្ជូនស្ត្រី និងក្មេងស្រីដែលជាជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ

សេវាដែលពួកគេត្រូវការ៖ គោលការណ៍ណែនាំស្តីពីការបញ្ជូនស្ត្រី និងក្មេងស្រីដែលជាជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ

គោលការណ៍ណែនាំ ស្តីពីកិច្ចការពារផ្លូវច្បាប់សម្រាប់សិទ្ធិស្ត្រី និងកុមារនៅកម្ពុជា

គោលការណ៍ណែនាំ ស្តីពីកិច្ចការពារផ្លូវច្បាប់សម្រាប់សិទ្ធិស្ត្រី និងកុមារនៅកម្ពុជា

ការកម្រិតការប្រើប្រាស់ការសម្រុះសម្រួលឆ្លើយតបអំពើហិង្សាលើស្ត្រី

ការកម្រិតការប្រើប្រាស់ការសម្រុះសម្រួលឆ្លើយតបអំពើហិង្សាលើស្ត្រី

ផ្នែក៖ការផ្តល់សិទ្ធិអំណាចដល់ជនមានពិការភាព

ឆ្ពោះទៅសង្គមមួយប្រកបដោយបរិយាបន្ន

ផ្លូវ ថ្មើរជើង

ការលើកកម្ពស់បរិយាបន្នពិការភាពផ្នែកប្រាស្រ័យទាក់ទង


ឧបសគ្គរបស់អ្នកដែលមានការលំបាកក្នុងការប្រាស័យទាក់ទង

ឧបសគ្គរបស់អ្នកដែលមានការលំបាកក្នុងការប្រាស័យទាក់ទង

ការលើកកម្ពស់សិទ្ធិផ្នែកប្រាស្រ័យទាក់ទងក្នុងវិស័យសុខាភិបាល

ជំនួយផ្នែកប្រាស្រ័យទាក់ទង

ផលប៉ះពាល់ពីឧបសគ្គនៃការប្រាស្រ័យទាក់ទង

ឧបសគ្គប្រាស្រ័យទាក់ទងរបស់សារ៉ាត់

ការប្រើប្រាស់ផ្ទាំងរូបភាពទំនាក់ទំនងដើម្បីនិយាយអំពីសិទ្ធិ

វីដេអូគំនូរជីវចលនៃបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាពក្នុងប្រទេសកម្ពុជា៖


ផ្នែកទី១៖ ផ្លូវ និងច្រកចេញចូល

ផ្នែកទី២៖ ការរៀបចំចំណតយានយន្ត

ផ្នែកទី៥៖ បរិក្ខារអនាម័យ

ផ្នែកទី៣៖ ប្រភេទអគារ

ផ្នែកទី៤៖ បរិក្ខារក្នុងអគារ

ការអប់រំ និងការទទួលបាន សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវសម្រាប់ជនពិការ” អនុវត្តដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ម.ក  និង អង្គការ Good Return


យ៉ាងហោចណាស់ប្រជានជន ១ ក្នុងចំណោម ១០ ​នាក់​ក្នុង​ប្រទេស​កម្ពុជា​មាន​ពិការភាព ប៉ុន្តែ​ជន​មានពិការភាពភាគ​ច្រើន​ប្រឈម​នឹង​ឧបសគ្គ​ក្នុង​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ។

ដោយមានការគាំទ្រពី កម្មវិធី ACCESS គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ម.ក  និង អង្គការ Good Return កំពុងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា អង្គការតំណាងជនពិការ (OPDs) និងដៃគូផ្សេងទៀត ដើម្បីអនុវត្តគំរូនៃសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ដែលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងទៀតអាចអនុវត្តតាមបាន។ តាមរយៈការអប់រំផ្នែកហិរញ្ញវត្ថុ និងលទ្ធភាពទទួលបានហិរញ្ញវត្ថុ ជនមាពិការភាពត្រូវបានផ្តល់សិទ្ធិអំណាចឱ្យដំណើរការអាជីវកម្មផ្ទាល់ខ្លួន និងបង្កើតប្រាក់ចំណូលសម្រាប់ខ្លួនឯង និងគ្រួសាររបស់ពួកគេ។

នៅលើទំព័រនេះ យើងបានចែករំលែករឿងរ៉ាវនៃគម្រោងរបស់យើង បទពិសោធន៍របស់អ្នកចូលរួម និងធនធានជាក់ស្តែង ដូច្នេះអ្នកអាចធ្វើឱ្យអង្គភាពរបស់អ្នកអាចផ្តល់សេវាប្រកបដោយបរិយាបន្នពិការភាពបាន កាន់តែប្រសើរឡើងសម្រាប់ជនមានពិការភាព។

សេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព

ស្វែងយល់ពីរបៀបដែលរាជរដ្ឋាភិបាលកម្ពុជា និងអង្គការផ្សេងទៀតអាចជួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្លាយជាស្ថាប័នដែលមានបរិយាបន្នពិការភាព។

ទិដ្ឋភាពទូទៅនៃគម្រោង៖ ស្វែងយល់អំពីគំរូសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព

  • ការរចនាបរិយាបន្ន
  • ការកសាងចំណេះដឹងផ្នែកហរិញ្ញវត្ថុ
  • បរិយាបន្នផលិតផលនិងសេវាកម្ម
  • ការផ្តល់ផាសុកវត្ថុនៅគ្រប់បណ្តាសាខា
  • ការរួមបញ្ចូលបរិយាបន្នសម្រាប់ជនមានពិការភាព
  • ការរួមបញ្ចូលបរិយាបន្នសម្រាប់ជនមានពិការភាព

រឿងរ៉ាវរបស់ Yeoun៖បន្ទាប់ពីបញ្ចប់ការបង្វឹកផ្នែកហិរញ្ញវត្ថុ និងទទួលបានប្រាក់កម្ចី Yeoun Keo បានចាប់ផ្តើមពង្រីកអាជីវកម្ម និងកែលម្អលំហូរសាច់ប្រាក់ និងហិរញ្ញវត្ថុរបស់គាត់។ ឥឡូវនេះគាត់កំពុងចែករំលែកមេរៀនដែលគាត់បានរៀន និងបទពិសោធន៍អាជីវកម្មរបស់គាតត់ជាមួយកូនៗរបស់គាត់។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានទំនួលខុសត្រូវ និងបរិយាបន្ន៖បុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ម.ក ចែករំលែកបទពិសោធន៍របស់ពួកគេក្នុងការផ្តល់ការបង្វឹកផ្នែកហិរញ្ញវត្ថុ និងកម្ចីប្រកបដោយបរិយាបន្ន ដើម្បីគាំទ្រជនមានពិការភាពឱ្យដំណើរការអាជីវកម្មរបស់ពួកគេ។

ការពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមរយៈការអប់រំចំណេះដឹងហិរញ្ញវត្ថុ

អង្គការ Good Return គាំទ្របរិយាបន្នហិរញ្ញវត្ថុដោយធ្វើការជាមួយដៃគូផ្តល់សេវាហិរញ្ញវត្ថុដើម្បីផ្តល់ការអប់រំផ្នែកចំណេះដឹងហិរញ្ញវត្ថុដល់អ្នកប្រើប្រាស់។ ស្វែងយល់ពីរបៀបដែលបុគ្គលិករបស់ អង្គការ Good Return បានធ្វើឱ្យការបង្វឹកការយល់ដឹងអំពីអ្នកប្រើប្រាស់ និងហិរញ្ញវត្ថុ (CAFE) ដែលអនុញ្ញាតិអោយជនមានពិការភាព អាចប្រើប្រាស់សេវាហិរញ្ញវត្ថុបាន។

រឿងរ៉ាវរបស់រតនា៖ដំបូងឡើយ វ៉ែន រតនា បានចូលរួមក្នុងគម្រោងជាគ្រូបង្វឹក ដោយផ្តល់ការបង្វឹកចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ជនមានពិការភាពផ្សេងទៀត បន្ទាប់មកគាត់បានខ្ចីប្រាក់ពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ម.ក ដើម្បីពង្រីកអាជីវកម្មរបស់គាត់។