យុទ្ធនាការ១៦ថ្ងៃនៃសកម្មជនដើម្បីបញ្ចប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ

យុទ្ធនាការ១៦ថ្ងៃនៃសកម្មជនដើម្បីបញ្ចប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ

ប្រធានបទនៅឆ្នាំនេះគឺ “ពិភពលោកពណ៌ទឹកក្រូច៖ បញ្ចប់អំពើហិង្សាលើស្ត្រីឥឡូវនេះ!”

ស្ថានទូត និងបុគ្គលិកកម្មវិធី ACCESS បានរួមគ្នាគាំទ្រយុទ្ធនាការ១៦ថ្ងៃនៃសកម្មជនដើម្បីបញ្ចប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ដើម្បីលើកកម្ពស់ការយល់ដឹង អាកប្បកិរិយារើសអើង និងអំពាវនាវឱ្យបញ្ឈប់អំពើហិង្សាលើស្ត្រីនៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងពិភពលោក។

យុទ្ធនាការនេះរំលឹកយើងថា យើងអាចរួមគ្នាប្រយុទ្ធប្រឆាំង និងលុបបំបាត់អំពើហិង្សាលើស្ត្រី ដោយធានាថាស្ត្រី និងក្មេងស្រីទាំងអស់ រស់នៅក្នុងជីវិតដែលគ្មានអំពើហិង្សារាល់គ្រប់ទម្រង់ និងអាចសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ។

សូមតាមមើល រ៉ឺម៉កកង់បី ឬ តុកតុក ដែលធ្វើដំណើរជុំវិញទីក្រុងភ្នំពេញ ខេត្តកំពង់ចាម និងខេត្តរតនគិរី ដែលមានបដាពណ៌ទឹកក្រូច បង្ហាញព័ត៌មានអំពីរបៀបចូលប្រើប្រាស់សេវាកម្មអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ យើងអំពាវនាវឱ្យអ្នកគ្រប់គ្នាប្តេជ្ញាចាត់វិធានការជាលក្ខណៈបុគ្គល និងជាសមូហភាព ដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី រួមទាំងជនមានពិការភាពផងដែរ។

សូមចូលរួមជាមួយពួកយើងឥឡូវនេះ ដើម្បី ពិភពលោកពណ៌ទឹកក្រូច និងបញ្ចប់អំពើហិង្សាលើស្ត្រី។

#GenderEquality #EVAWG #16Days #IDEVAW Australian Government Department of Foreign Affairs and Trade Ministry of Women’s Affairs of Cambodia