លោក សយ សុខន៖​អ្នកស្វែងរកមតិគាំទ្រដើម្បីសមភាពនិងសិទ្ធិជនមានពិការភាព

លោក សយ សុខន៖​អ្នកស្វែងរកមតិគាំទ្រដើម្បីសមភាពនិងសិទ្ធិជនមានពិការភាព

SOY Sokhornលោក សយ សុខន ជានាយកប្រតិបត្តិនៃអង្គការតំណាងជនពិការជួយខ្លួនឯង ស្រុកបាធាយ (RSDOB) និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការជនពិការកម្ពុជា (CDPO) ព្រមទាំងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ខេត្តកំពង់ចាម។ លោកក៏មានទីលំនៅ នៅស្រុកបាធាយ ខេត្តកំពង់ចាមផងដែរ។ គាត់​មាន​ពិការ​ភាព​រាង​កាយ​ដោយសារ​របួស​ពីគ្រោះថ្នាក់ចរាចរណ៍។ លោក សុខន មានបទពិសោធន៍និងការលះបង់ពេលវេលាជាច្រើនឆ្នាំក្នុងការស្វែងរកមតិគាំទ្រដើម្បីសិទ្ធិជនមានពិការភាពនិងបរិយាបន្នពិការភាពតាំងពីឆ្នាំ២០០១ នៅពេលដែលគាត់ចាប់ផ្តើមបង្កើតអង្គការ RSDOB។

កិច្ចខិតខំប្រឹងប្រែងរបស់លោក សុខន គឺបានធ្វើឱ្យមានផលជះយ៉ាងសំខាន់នៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ សម្រាប់បរិយាបន្នពិការភាពកាន់តែប្រសើរឡើង ដែលនាំឱ្យមានតំណាងជនមានពិការភាពនៅក្នុង រចនាសម្ព័ន្ធគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារថ្នាក់ឃុំ/សង្កាត់ (គ.ក.ន.ក)។ លោក សុខន មានសារដើម្បីចែករំលែកទៅកាន់មនុស្សគ្រប់រូប រួមទាំងជនមានពិការភាពផងដែរថា៖

”ការស្វែងរកមតិគាំទ្រដើម្បីអ្វីដែលត្រូវ ហើយប្រសិនបើអ្នកចង់បានរបស់អ្វីមួយ អ្នកត្រូវតែតាំងចិត្តធ្វើវាឱ្យបានសម្រេច”៕