វគ្គបណ្តុះបណ្តាលដល់មន្រ្តីក្រសួងកិច្ចការនារី ស្តីពីការសង្គ្រោះបឋមផ្លូវចិត្ត

វគ្គបណ្តុះបណ្តាលដល់មន្រ្តីក្រសួងកិច្ចការនារី ស្តីពីការសង្គ្រោះបឋមផ្លូវចិត្ត

កំឡុងពេលជំងឺកូវីដ-១៩ វាជាការសំខាន់ដែលស្រ្តីដែលរងគ្រោះដោយអំពើហឹង្សារទាក់ទងនឹងយេនឌ័រមានលទ្ធភាពទទួលបានសេវាកម្មគាំទ្រផ្លូវចិត្តបានលឿន។

រដ្ឋាភិបាលអូស្រ្តាលី បានគាំទ្រដល់វគ្គបណ្តុះបណ្តាល ស្តីពីការសង្គ្រោះបឋមផ្លូវចិត្តដែលមានរយៈពេល២ថ្ងៃ ដល់មន្រ្តីក្រសួងកិច្ចការនារីដែលមកពីខេត្តចំនួន៨។ ជារឿយៗ មន្រ្តីទាំងនោះជាអ្នកឆ្លើយតបដំបូងទៅនឹងករណីហិង្សាទាក់ទងនឹងយេនឌ័រ តាមរយៈការឆ្លើយឆ្លងតាមប្រព័ន្ធទូរស័ព្ទបន្ទាន់។

តាមរយៈការគាំទ្រដោយកម្មវិធីកិច្ចសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជា ដើម្បីផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS) សិក្ខាកាមបានទទួលការបណ្តុះបណ្តាលពីវិធីប្រើប្រាស់បច្ចេកទេសប្រឹក្សា និងជំនាញក្នុងការស្តាប់ ដើម្បីធានាបានថា អ្នកដែលរងគ្រោះពីអំពើហឹង្សារទាក់ទងនឹងយេនឌ័រ ទទួលបានដំបូន្មានដែលមានគុណតំលៃល្អ តាមទូរស័ព្ទ។

ជាកិច្ចបញ្ចប់វគ្គសិក្សា លោកស្រី Elizabeth Adler លេខាទី២ មកពីស្ថានទូតអូស្រ្តាលី និងលោកជំទាវ ញាណ សុចិត្រា អគ្គនាយក នៃក្រសួងកិច្ចការនារី បានអបអរដល់សិក្ខាកាមទាំងអស់ដែលបានបញ្ចប់វគ្គសិក្សា និងបានផ្តល់សញ្ញាប័ត្រដល់ពួកគេផងដែរ។

នៅក្រោមកម្មវិធី (ACCESS) របស់អូស្រ្តាលី ក្រសួងកិច្ចការនារី និងដៃគូផ្សេងទៀត កំពុងធ្វើការជាមួយគ្នា ដើម្បីធានាថា ស្រ្តីនិងកុមារី ដែលប្រឈមមុខនឹងហានិភ័យនៃអំពើហិង្សា មានលទ្ធភាពទទួលបានសេវាកម្មសំខាន់ៗ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល www.accesscambodia.org