សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការធ្វើសមាហរណកម្មសកម្មភាពអាទិភាពមានចែងក្នុងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពក្នុងថវិកាកម្មវិធីប្រចាំឆ្នាំរបស់ក្រសួង/ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ

សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការធ្វើសមាហរណកម្មសកម្មភាពអាទិភាពមានចែងក្នុងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពក្នុងថវិកាកម្មវិធីប្រចាំឆ្នាំរបស់ក្រសួង/ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ

រាជធានីភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩៖ ក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC) ដោយសហការជាមួយក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងកម្មវិធី ACCESS បានរៀបចំសិក្ខាសាលាស្តីពីការធ្វើសមាហរណកម្មសកម្មភាពអាទិភាពមានចែងក្នុងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពក្នុងថវិកាកម្មវិធីប្រចាំឆ្នាំរបស់ក្រសួង/ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ អ្នកចូលរួមចំនួន ៤៥​ នាក់ដែលរួមមានតំណាងមកពី DAC ក្រុមការងារសកម្មភាពជនពិការ DAC​ ប្រចាំខេត្ត មន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ខេត្តសៀមរាប កំពង់ចាម និងកំពង់ស្ពឺ និងដៃគូអនុវត្តគម្រោងរបស់កម្មវិធី ACCESS បានចូលរួមយ៉ាងសកម្មក្នុងការពិភាក្សា ចែករំលែកបទពិសោធន៍ និងការអនុវត្តល្អ និង​បញ្ហាប្រឈមនានាក្នុងការធ្វើសមាហរណកម្មសកម្មភាពអាទិភាពមានចែងក្នុងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពក្នុងថវិកាកម្មវិធីប្រចាំឆ្នាំ។