សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី លើកទី៣ ជាមួយស្រ្តីមានពិការភាព

សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី លើកទី៣ ជាមួយស្រ្តីមានពិការភាព

កាលពីពេលថ្មីៗនេះ ក្រសួងកិច្ចការនារីបានសហការជាមួយកម្មវិធី ACCESS រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី លើកទី៣ (NAPVAW III) ជាមួយស្រ្តីមានពិការភាព។ នេះគឺជាលើកដំបូងដែលស្រ្តីមានពិការភាពមានឱកាសចូលរួមក្នុងកិច្ចពិភាក្សាលើសេចក្តីព្រាង NAPVAW III។ គោលបំណងសំខាន់នៃសិក្ខាសាលាគឺដើម្បីពិនិត្យឡើងវិញនូវសេចក្ដីព្រាង NAPVAW III និងធាតុចូលនូវចំណុចដែលបាត់ ចន្លោះប្រហោង និងយោបល់ផ្សេងៗ ដែលឆ្លើយតបទៅនឹងតម្រូវការ​ និងបញ្ហារបស់ស្ត្រីមានពិការភាពដែលរងផលប៉ះពាល់ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។