សិក្ខាសាលាស្តីពីការរៀបចំផែនការសកម្មភាពរួមសម្រាប់កម្មវិធី ACCESS

សិក្ខាសាលាស្តីពីការរៀបចំផែនការសកម្មភាពរួមសម្រាប់កម្មវិធី ACCESS

បន្ទាប់ពីសិក្ខាសាលាលើកដំបូងស្តីពីសេចក្តីណែនាំសម្រាប់ដំណើរការរៀបចំផែនការសកម្មភាពរួមរបស់ខ្លួន កម្មវិធី​ ACCESS បានសម្របសម្រួលរៀបចំសិក្ខាសាលាពីរផ្សេងទៀតស្តីពីការរៀបចំផែនការសកម្មភាពរួម ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០-១១  ខែមិថុនា ឆ្នាំ២០១៩​ សម្រាប់ក្រុមការងារផ្នែកពិការភាព និងនៅថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០១៩ សម្រាប់ក្រុមការងារផ្នែកអំពើហឹង្សាទាក់ទងនឹងយេនឌ័រ។​ ដៃគូរដ្ឋាភិបាល​ និងដៃគូអនុវត្តន៍ដែលបានជ្រើសរើសត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសិក្ខាសាលាទាំងពីរ ដើម្បីស្វែងរកវិធីសាស្រ្តរួមដើម្បីសម្រេចបាននូវលទ្ធផលសម្រាប់កម្មវិធី ACCESS ។ សិក្ខាសាលានេះបានផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីកំណត់នូវភាពប្រមូលផ្តុំកម្លាំងគ្នា និងកាត់បន្ថយការងារស្ទួនគ្នា និងរៀបចំផែនការសកម្មភាពឱ្យកាន់តែមានលក្ខណៈសហការគ្នា។ សេចក្តីណែនាំត្រូវបានផ្តល់ជូនដល់ដៃគូអនុវត្តន៍ក្នុងការរៀបចំសំណើណេញលេញរបស់ពួកគេ ក្នុងនោះក៏មានការពិភាក្សាលើបញ្ហាប្រឈមមួយចំនួនដែលត្រូវបានរំពឹងទុកក្នុងការអនុវត្តការងារ។