សិក្ខាសាលាស្តីពីការរៀបចំផែនការសកម្មភាពរួមដើម្បីចូលរួមចំណែកក្នុងការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី២០១៩-២០២៣ និងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព២០១៩-២០២៣

សិក្ខាសាលាស្តីពីការរៀបចំផែនការសកម្មភាពរួមដើម្បីចូលរួមចំណែកក្នុងការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី២០១៩-២០២៣ និងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព២០១៩-២០២៣

រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩៖ កម្មវិធី ACCESS បានសម្របសម្រួលរៀបចំសិក្ខាសាលារយៈពេលមួយថ្ងៃកន្លះស្តីពីការរៀ​បចំផែនការសកម្មភាពរួមដើម្បីចូលរួមចំណែកក្នុងការអនុវត្តផែនការសកម្មភាពជាតិស្តីពី​ការទប់ស្កាត់អំពើហិង្សាលើស្រ្តី២០១៩-២០២៣ និងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព២០១៩-២០២៣ កាលពីថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ។ សិក្ខាសាលានេះគឺជាជំហានចុងក្រោយដែលបានផ្តល់ឱកាសដល់ដៃគូទាំងអស់រៀបចំ និងធានាបាននូវផែនការសកម្មភាពរួមគ្នាសម្រាប់ផ្នែកទាំងពីរដែលមានលក្ខណៈពេញលេញ ហើយអាចធ្វើទៅបាន​ ក៏ដូចជាជុំរញការសម្របសម្រួល និងការសហការគ្នារវាងផ្នែកទាំងពីរ។