សិក្ខាសាលាស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ ២០២០-២០២២

សិក្ខាសាលាស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ ២០២០-២០២២

ភ្នំពេញ​ ថ្ងៃ​ទី​២៦ ខែ​មេសា​ ឆ្នាំ​ ២០១៖ កម្មវិធី ACCESS បានសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងកិច្ចការនារី បានរៀបចំសិក្ខាសាលាស្តីពី “ការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ ២០២០-២០២២” នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ជាមួយក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានៅទីស្នាក់ការក្រសួងផ្ទាល់ និងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ជាមួយក្រសួងកិច្ចការនារីនៅសណ្ឋាគារកាំបូឌីយ៉ាណាភ្នំពេញ។ សិក្ខាសាលានេះផ្តោតលើការពិភាក្សា និង ផ្សព្វផ្សាយអំពីសារាចរណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ ២០២០-២០២២។ មន្ត្រីបច្ចេកទេសនៃក្រសួងទាំងពីរ រួមទាំងតំណាងមកពីអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ UNWOMAN និងDFAT បានចូលរួមនាឱកាសនោះ។