សិក្ខាសាលាស្តីពីការអភិវឌ្ឍផ្នែកពិការភាពប្រកបដោយបរិយាបន្ន

សិក្ខាសាលាស្តីពីការអភិវឌ្ឍផ្នែកពិការភាពប្រកបដោយបរិយាបន្ន

ភ្នំពេញ​ ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​ ២០១៖ កម្មវិធី ACCESS បានរៀបចំសិក្ខាសាលាស្តីពី “ការអភិវឌ្ឍផ្នែកពិការភាពប្រកបដោយបរិយាបន្ន” ដែល ប្រព្រឹត្តទៅរយៈពេលពីរថ្ងៃពេញនៅថ្ងៃទី២៣ និង២៤ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ សិក្ខាសាលានេះគឺជាឱកាសក្នុងការចែករំលែកជូនដល់អ្នក​ចូលរួមមកពីក្រុមប្រឹក្សាសកម្មភាពជនពិការ និងជនបង្គោលផ្នែកពិការភាពនៃក្រសួងស្ថាប័នពាក់ព័ន្ធអំពីករណីសិក្សាខ្លីៗស្តីពីការអនុវត្តការងារជាក់ស្តែងផ្នែកពិការភាពប្រកបដោយបរិយាបន្ននៅក្នុងបរិបទនៃប្រទេសកម្ពុជា តំបន់អាស៊ី និងទូទាំងពិភពលោក ដើម្បីបង្ហាញពីវិធីសាស្រ្តផ្សេងៗ។ ឧទាហរណ៍ទាំងនេះបានផ្តល់ជាមូលដ្ឋានគ្រឹះសម្រាប់អ្នកចូលរួមក្នុងការកំណត់នូវអាទិភាព និងឱកាសនៃដំណើរការអនុវត្តការងារជាក់ស្តែងផ្នែកពិការភាពប្រកបដោយបរិយាបន្នផ្អែកលើសិទ្ធិជនពិការនៅប្រទេសកម្ពុជា ស្របទៅតាមអ​នុ​សញ្ញាស្តិ​ពី​សិទ្ធិ​របស់​ជ​នពិ​ការ និងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព។ ផែនការអនុវត្តជាក់ស្តែងនៃវិស័យអាទិភាពមួយចំនួនត្រូវបានរៀបចំឡើងតាមរយៈការងារជាក្រុម ដោយរួមបញ្ចូលទាំងការរៀបចំផែនការការងារ និងគោលដៅដែលមានការព្រមព្រៀងគ្នាសម្រាប់សកម្មភាពដែលពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ផ្នែកពិការភាពប្រកបដោយបរិយាបន្នដែលនឹងត្រូវអនុវត្តក្នុងឆ្នាំ២០១៩ – ២០២០។