សិក្ខាសាលាស្តីពីដំណើរការរៀបចំផែនការសកម្មភាពរួមសម្រាប់កម្មវិធី ACCESS

សិក្ខាសាលាស្តីពីដំណើរការរៀបចំផែនការសកម្មភាពរួមសម្រាប់កម្មវិធី ACCESS

កម្មវិធី ACCESS​​ បានរៀបចំសិក្ខាសាលាស្តីពីដំណើរការរៀបចំផែនការសកម្មភាពរួមរបស់ខ្លួន​ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ។ លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការនៃក្រសួងកិច្ចការងារនារី លោកជំទាវ ប្រាក់ ថាវៈភារី អគ្គលេខាធិការរងនៃក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកស្រី Sarah Wadley លេខាទីមួយនៃស្ថានទូតអូស្រ្តាលីបានអញ្ចើញចូលរួមជាគណអធិបតីថ្លែងសុន្ទរកថាស្វាគមន៍ និងបើកកម្មវិធីផងដែរ។ សិក្ខាសាលានេះបានផ្តល់ឱកាសដល់អ្នកចូលរួមប្រមាណ៧៥នាក់មកពីវិស័យទាំងពីរ​ រួមទាំងផ្នែកគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ បានស្គាល់គ្នាទៅវិញទៅមក ស្វែងយល់ពីសកម្មភាពដែលបានស្នើឡើង និងស្វែងយល់ពីកម្មវិធី ACCESS​ កាន់តែច្បាស់។ សិក្ខាសាលានេះក៏ជាមូលដ្ឋានសម្រាប់ដំណើរការសិក្ខាសាលានៅពេលខាងមុខទាក់ទងនឹងការកសាងផែនការរួម។