សំឡេងរបស់ជនមានពិការភាពក្នុងការបំផុសគំនិតផ្តួចផ្តើមដើម្បីឆ្ពោះទៅរកការពង្រឹងសិទ្ធិអំណាច និង សង្គមបរិយាបន្ន នៅក្នុងប្រទេសកម្ពុជា

សំឡេងរបស់ជនមានពិការភាពក្នុងការបំផុសគំនិតផ្តួចផ្តើមដើម្បីឆ្ពោះទៅរកការពង្រឹងសិទ្ធិអំណាច និង សង្គមបរិយាបន្ន នៅក្នុងប្រទេសកម្ពុជា

ថ្មីៗនេះ យើងបានធ្វើទស្សនកិច្ចទៅកាន់ខេត្តព្រៃវែង ត្បូងឃ្មុំ និងកំពង់ចាម ជាមួយដៃគូរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ រួមមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា MoSVY Cambodia អង្គការ UNICEF Cambodia និងអង្គការ UNDP Cambodia ដើម្បីសង្កេតមើលវឌ្ឍនភាពរបស់អង្គការជនមានពិការភាព (OPDs) និងការសហការរបស់ពួកគេ ជាមួយអាជ្ញាធរមូលដ្ឋាន ឆ្ពោះទៅកាន់ការលើកកម្ពស់កិច្ចគាំពារសង្គមប្រកបដោយបរិយាបន្ននៅថ្នាក់ក្រោមជាតិ។
យើងក៏បានធ្វើទស្សនកិច្ចទៅកាន់ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ក្នុងខេត្តកំពង់ចាម ដើម្បីស្វែងយល់ពីវឌ្ឍនភាព លើការផ្តល់សេវាស្តារផ្សេងៗ នៅមជ្ឈមណ្ឌលស្តារមួយនេះ។
🇦🇺 មានមោទនភាព ចំពោះការគាំទ្រដ៏យូរអង្វែងរបស់យើង ចំពោះប្រទេសកម្ពុជា រួមទាំងការអភិវឌ្ឍប្រព័ន្ធទិន្នន័យអត្តសញ្ញាណគ្រួសារក្រីក្រ (IDPoor) ដែលគាំទ្រដល់ការអនុវត្ត កម្មវិធីគាំពារសង្គមនៅកម្ពុជា បន្ថែមពីលើការគាំទ្ររបស់យើង សម្រាប់ការគ្រប់គ្រងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា។
ចំណុចសំខាន់នៃដំណើរទស្សនកិច្ចនេះ គឺការមើលឃើញពីការទទួលយក និងការលើកកម្ពស់កិច្ចអន្តរាគមន៍គាំពារសង្គមក្នុងកម្រិតមូលដ្ឋាន ដែលជួយកែលម្អស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ជនមានពិការភាពនៅក្នុងសហគមន៍របស់ពួកគេ។
ព័ត៌មានដើមនៅលើ ហ្វេសបុក