
ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ
កម្មវិធី ACCESS ធ្វើការងារជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជាសំដៅចូលរួមចំណែកក្នុងការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី។ កម្មវិធី ACCESS នឹងផ្តោតការយកចិត្តទុកដាក់លើលទ្ធផលរំពឹងទុកសំខាន់ៗដូចខាងក្រោម៖
ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ
- មានលទ្ធភាពទទួលបានការថែទាំសុខភាពដែលមានគុណភាពដោយរួមបញ្ចូលទាំងការគាំទ្រពេញលេញ ការថែទាំរបួស ការព្យាបាលបន្ទាន់ និងការធ្វើកោសល្យវិច្ច័យ។
- មានលទ្ធភាពទទួលបានការការពារផ្នែកផ្លូវច្បាប់ដែលគិតពីសិទ្ធិអ្នករងគ្រោះជាចម្បង រួមទាំងមានគណនេយ្យភាពចំពោះជនល្មើស។
- មានលទ្ធភាពទទួលបានការសម្របសម្រួលផ្នែកសេវាសង្គមផ្សេងទៀតរួមមាន ការទទួលបានព័ត៌មានចាំបាច់នៅពេលមានវិបត្តិ ទីជម្រកសុវត្ថិភាព ការគាំទ្រផ្នែកផ្លូវចិត្តសង្គម និងជំនួយជាសម្ភារៈ។
ដើម្បីធ្វើឱ្យប្រសើរឡើងការគ្របដណ្តប់ ការផ្តល់សេវាដែលមានគុណភាព និងប្រកបដោយបរិយាបន្នសម្រាប់ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ កម្មវិធី ACCESS នឹងផ្តោតលើវិស័យជាយុទ្ធសាស្ត្រដូចខាងក្រោម ៖
១- លើកកម្ពស់សេវាពហុវិស័យលើផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងពង្រឹងយន្តការសម្របសម្រួលទាំងថ្នាក់ជាតិ និងក្រោមជាតិ។
២- អនុម័ត និងដាក់ឱ្យប្រើប្រាស់នូវបទដ្ឋានសម្រាប់ការផ្តល់សេវាជាសារវន្តដល់ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
កិច្ចអន្តរាគមន៍របស់កម្មវិធី ACCESS ធ្វើឡើងស្របទៅតាមការងារអាទិភាពចម្បងៗនៃផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី។
ក្នុងដំណាក់កាលចាប់ផ្តើម កម្មវិធី ACCESS បានធ្វើការងារជាមួយសមភាគីរាជរដ្ឋាភិបាលកម្ពុជាមកពីក្រសួងកិច្ចការនារី (MOWA) ដើម្បីកំណត់ការងារអាទិភាពចម្បងៗសម្រាប់កម្មវិធី។