អបអរសាទរទិវាសិទ្ធិនារី ២០២០!

អបអរសាទរទិវាសិទ្ធិនារី ២០២០!

ទិវាសិទ្ធិនារីអន្តរជាតិ​ថ្ងៃនេះ ​គឺជាវេលាមួយដែលយើងត្រូវឆ្លុះបញ្ចាំង​និង​​ពិនិត្យ​មើល​ឡើង​វិញ​​អំពី​ស្ថានភាព​នានាពាក់ព័ន្ធ​នឹងសិទ្ធិ​ស្រ្តី ហើយ​យើង​ក៏​ត្រូវ​​​អបអរសាទរផង​ដែរ​នូវអ្វីដែលយើងសម្រេច​បាន និង​​ទទួល​ស្គាល់​​នូវឧបសគ្គទាំងឡាយ​ដែលរារាំង​​ដល់​​សមភាពយេនឌ័រ​។

អំពើហឹង្សាទាក់ទង​នឹង​យេនឌ័រ គឺជា​ឧបសគ្គសំខាន់មួយ ដែល​​​ពិភព​លោក​​​​កំពុង​តែជួប​ប្រទះ។ ថ្ងៃនេះយើងសូម​ចែករំលែកនូវ​​បទពិសោធន៍​ជាក់ស្តែង​អំពី​​​ការងារ​​​របស់​លោក​ស្រី ចាប ច័ន្ទធីដា ក្នុង​ឋានៈ​ជា​អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែល​លោកស្រី​​ផ្តល់សេវាសុខភាពដល់ស្ត្រីរងគ្រោះពី​អំពើហឹង្សាទាក់ទង​នឹងយេនឌ័រ​ ក្រោម​កម្មវិធី “កិច្ចសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីសេវាកម្មប្រកបដោយនិរន្តរភាព និង​សមធម៌” ហៅកាត់​ថា ACCESS​។

លោកស្រី ច័ន្ទធីដា មានប្រសាសន៍​ថា “ក្នុងនាមជាអ្នកផ្តល់សេវាសុខាភិបាល ​ខ្ញុំពិតជារីករាយណាស់ដែល​បាន​ជួយជីវិតប្រជាជន ពិសេសស្ត្រីនិងកុមារីដែលរងគ្រោះ​ដោយអំពើហឹង្សាទាក់ទង​នឹង​យេនឌ័រ។”

តាមរយៈកម្មវិធី ACCESS យើងពិត​ជា​មានមោទនភាពណាស់​ដែល​បាន​​ជួយ​ជ្រោមជ្រែង​លើ​​ការងារ​ដូច​ការងារ​របស់​លោកស្រី​ ច័ន្ទធីតា​! គឺជាការងារ​មួយ​ដែល​តម្រូវ​ឲ្យ​មាន​​​ការលើក​ទឹក​ចិត្ត​ខ្ពស់​​ដល់​ពលរដ្ឋ​​កម្ពុជា ហើយ​ក៏​ជា​ការងារ​ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់អូស្រ្តាលីក្នុងការគាំទ្រ
សិទ្ធិមនុស្ស សមភាពយេនឌ័រ និងបរិយាប័ន​ (ការរាប់​បញ្ចូល​) ពិការភាព​ក្នុង​ការ​អភិវឌ្ឍ​ ក្នុង​តំបន់យើង​ផងដែរ​​។