ការកែលម្អសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាសម្រាប់ជនមានពិការភាពនៅកម្ពុជា
តើអ្នកដឹងទេថា អូស្ត្រាលីបានសហការជាដៃគូជាមួយកម្ពុជាអស់រយៈពេលជាងមួយទសវត្សរ៍ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាសម្រាប់ជនមានពិការភាព?
កម្មវិធីកិច្ចសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាពនិងសមធម៌ (ACCESS) ជួយដល់ជនមានពិការភាពដើម្បីទទួលបានសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដែលមានគុណភាពខ្ពស់ ដូចជាការព្យាបាលដោយចលនា សេវាសង្គម និងឧបករណ៍ជំនួយផ្សេងៗជាដើម។
ថ្មីៗនេះ កម្មវិធី ACCESS បានរៀបចំដំណើរទស្សនកិច្ចនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាក្នុងខេត្តកំពង់ស្ពឺ ដើម្បីបង្កើនការយល់ដឹង និងកិច្ចសហការរួមគ្នារវាង ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា MoSVY Cambodia និងដៃគូអភិវឌ្ឍន៍នានា។
អត្ថបទដើមក្នុងហ្វេសប៊ុកនៅទីនេះ



