រដ្ឋាភិបាលអូស្រ្តាលី គាំទ្រដល់ការអភិវឌ្ឍគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត ស្តីពីបរិយាបន្នពិការភាពសម្រាប់មូលដ្ឋានសុខាភិបាល

រដ្ឋាភិបាលអូស្រ្តាលី គាំទ្រដល់ការអភិវឌ្ឍគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត ស្តីពីបរិយាបន្នពិការភាពសម្រាប់មូលដ្ឋានសុខាភិបាល

រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS) បានប្រកាសការគាំទ្រដល់កិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តស្តីពីបរិយាបន្នពិការភាពសម្រាប់មូលដ្ឋានសុខាភិបាល ឆ្នាំ២០២៣ ដល់២០៣០។

សិក្ខាសាលារៀបចំដំណើរការអភិវឌ្ឍន៍គោលនយោបាយ និងផែនការយុទ្ធសាស្រ្ត ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលរៀបចំដោយក្រសួងសុខាភិបាល ដោយបានប្រមូលផ្តុំអ្នកពាក់ព័ន្ធជាច្រើនមកពីស្ថាប័នរដ្ឋាភិបាល សមាគមវិជ្ជាជីវៈ និងអង្គការក្រៅរដ្ឋាភិបាល រួមមាន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសុខាភិបាល ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ ក្រសួងអប់រំ យុវជន និងកីឡា មូលនិធិជំនួយសង្គម មូលនិធិជនពិការ អង្គការជនពិការកម្ពុជាសមាគមវិជ្ជាជីវៈ/សមាគមអ្នកបច្ចេកទេសអវយវៈសិប្បនិម្មិតនិងរណបកម្ពុជា សមាគមព្យាបាលដោយចលនា UNICEF, World Bank, Clinton Health Access Initiative (CHAI) អង្គការថែទាំសុខភាពគ្រួសារកម្ពុជា អង្គការ OIC Cambodia សមាគមមនុស្សចាស់ និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត។

Image of the eventការអភិវឌ្ឍគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត គឺជាជំហ៊ានមួយដ៏សំខាន់ ឆ្ពោះទៅរកការដោះស្រាយបទពិសោធពីអតីតកាល និងបច្ចុប្បន្នកាល ទាក់ទងនឹងបរិយាបន្នពិការភាពសម្រាប់មូលដ្ឋានសុខាភិបាល។ កម្មវិធី ACCESS បាននឹងកំពុងធ្វើការជាមួយសមភាគីរដ្ឋាភិបាល និងដៃគូអនុវត្តន៍គម្រោង នៅក្នុងវិស័យពិការភាព ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាបន្នពិការភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សិក្ខាសាលានេះ បានផ្តល់ឱកាសដល់អ្នកចូលរួម ស្វែងយល់ពីគោលបំណង និងដំណើរការ ដែលមានបំណងបង្កើតគោលនយោបាយ និងផែនការយុទ្ធសាស្រ្តសម្រាប់មូលដ្ឋានសុខាភិបាល ពិគ្រោះយោបល់ និងបិទបញ្ចប់លក្ខខណ្ឌតិកៈ និងសមាជិកភាពក្រុមការងារ ស្តីពីពិការភាពសម្រាប់មូលដ្ឋានសុខាភិបាល និងដើម្បីរៀបចំរចនាសម្ព័ន្ធ នៃដំណើរការអភិវឌ្ឍគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត ស្តីពីពិការភាពនៅក្នុងគ្រឹះស្ថានសុខាភិបាលឆ្នាំ២០២៣ ដល់ ឆ្នាំ២០៣០។

ឯកឧត្តមសាស្រ្តាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍នៅក្នុងសុន្ទរកថាបើកសិក្ខាសាលា ដោយបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការអនុវត្តគោលនយោបាយ និងគោលការណ៍ជាតិ និងអន្តរជាតិ ដើម្បីធានាការទទួលបាននូវសេវាសុខភាពប្រកបដោយគុណភាព និងសមធម៌សម្រាប់ប្រជាជនគ្រប់រូប រួមទាំងជនមានពិការភាពផងដែរ។ ក្រសួងសុខាភិបាល សំណូមពរដល់អង្គការសុខភាពពិភពលោក កម្មវិធី ACCESS និងដៃគូអភិវឌ្ឍវត្តន៍រួមគ្នាធ្វើការជាមួយក្រសួងក្នុងការបង្កើតគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត ស្តីពីបរិយាបន្នពិការភាពនៅក្នុងវិស័យសុខាភិបាល។

Presentation imageលោក Connor Floyd លេខាទី២នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ពីភាពជោគជ័យនៃកិច្ចសហការ ដែលសម្រេចបានក្នុងភាពជាដៃគូជាមួយការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបានមានប្រសាសន៍ ការកសាងបរិយាបន្នសេវាសុខភាព នឹងមិនត្រឹមតែដោះ

ស្រាយតម្រូវការសុខភាពរបស់ជនមានពិការភាពប៉ុណ្ណោះទេ ប៉ុន្តែវានឹងគាំទ្រដល់ការសម្រេចបាននូវការគ្រប់ដណ្តប់សុខភាពជាសាកល។ លោកបានមានប្រសាសន៍បន្ថែមថា៖ «ការរីកចម្រើនពិតប្រាកដ និងប្រកបដោយប្រសិទ្ធិភាព ឆ្ពោះទៅរកសង្គមមួយប្រកបដោយបរិយាបន្ន គឺគ្មាននណាម្នាក់ត្រូវបានទុកចោល ហើយវាទាមទារឱ្យមានសកម្មភាពពីគ្រប់វិស័យ និងគ្រប់ផ្នែកនៃសង្គម»។

សិក្ខាកាមមួយរូប លោក ទៀប ឧត្តម មកពីសមាគមអ្នកបច្ចេកទេសអវយវៈសិប្បនិម្មិតនិងរណបកម្ពុជា បានចែករំលែកនូវសារៈសំខាន់សិក្ខាសាលា និងការបង្កើតគោលនយោបាយ និងផែនការយុទ្ធសាស្រ្តស្តីពីបរិយាបន្នពិការភាពសម្រាប់មូលដ្ឋានសុខាភិបាល ដែលនឹងជួយដល់ជនមានពិការភាពក្នុងការដោះស្រាយបញ្ហាប្រឈមដែលជួបប្រទេះពេលទៅទទួលសេវាសុខភាពនៅថ្នាក់មូលដ្ឋាន។

រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS បានគាំទ្រដល់រដ្ឋាភិបាលកម្ពុជា និងដៃមិនមែនរដ្ឋាភិបាល រួមទាំងអង្គការតំណាងជនពិការ ក្នុងការរួមចំណែកដល់ការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ឆ្ពោះទៅរកសេវាប្រកបដោយនិរន្តរភាព គុណភាព និងសេវាប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព។

ដោយសារតែកម្មវិធីACCESS បន្តធ្វើការជាមួយសមភាគីរដ្ឋាភិបាលកម្ពុជា និងដៃគូអនុវត្តន៍គម្រោង ការបង្កើតគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត ស្តីពីបរិយាបន្នពិការភាពសម្រាប់មូលដ្ឋានសុខាភិបាល ជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងសេវាបរិយាបន្នសុខាភិបាល និងបង្កើតបរិយាកាសរីកចម្រើនមួយ ផលិតភាព និងបរិយាកាសដែផលនូវផាសុខភាពដែលគ្មាននណាម្នាក់ត្រូវបានទុកចោល៕

participation image