ករណីសិក្សា

សំឡេងយើង - 2 ធ្នូ 2022

១-លោកស្រី ចយ សុខា៖ អាជីវករផ្នែកកសិកម្ម និងលក់ដូរនៅខេត្តសៀមរាប ២-កញ្ញា ឈឺន ស្រីពេជ្រ៖ យុវនារីសកម្មក្នុងកិច្ចការពារនិងលើកម្ពស់​សិទ្ធិរបស់​ស្ត្រី​មានពិការភាព ៣-លោក វ៉ែន រតនា៖ ម្ចាស់សិប្បកម្មផលិតសាប៊ូលាងចាន ៤-លោកស្រី ជិន ពៅ៖ ប្រធានក្រុមគាំទ្រស្ត្រីមានពិការភាពនិងម្ចាស់ហាងនំបុ័ង នៅខេត្តកំពង់ស្ពឺ ៥-លោកស្រី យឿន កែវ៖ កសិករចិញ្ចឹមសត្វ   ៦-លោក ឈឺន ឆវិន៖ បុគ្គលឆ្នើម​ធ្វើ​ការ​លើក​កម្ពស់​ជីវភាព​ជន​មានពិការភាព ៧-លោក អន ចាន់ថន៖ ប្រធានអង្គការតំណាងជនមានពិការភាព ប្តេជ្ញាចិត្តធ្វើការលើកកម្ពស់បរិយាបន្នពិការភាពនៅខេត្តត្បូងឃ្មុំ ៨-លោក អ៊ូ សំបូ៖ ប្រធានអង្គការតំណាងជនមានពិការភាព ខេត្តកំពង់ស្ពឺ ៩-លោក ផាន់ សុភាព៖ ម្ចាស់ហាងហ្វូតូកូពី ១០-លោក  ស៊ុម សំអេង៖ បុគ្គលឆ្នើមធ្វើការលើកកម្ពស់សិទ្ធិជនមានពិការភាពក្នុងសហគមន៍ ១១-លោក សយ សុខន៖ អ្នកស្វែងរកមតិគាំទ្រដើម្បីសមភាពនិងសិទ្ធិជនមានពិការភាព ១២-លោកស្រី សៀង សុខច័ន្ទ៖ ស្ត្រីក្នុងភាពជាអ្នកដឹកនាំដ៏ក្លៀវក្លា និងជាអត្តពលិកកីឡាការិនីជម្រើសជាតិ ១៣-កញ្ញា ស៊ីន សុជា៖ ម្ចាស់ហាងកាត់ដេរដែលមានទំនុកចិត្តដើម្បីពង្រីកអាជីវកម្ម ១៤-លោក តាំ គីមហ៊ាង៖ ជំនួយការបច្ចេកទេសផលិតអវយវៈសិប្បនិមិ្មតនិងរណប នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ខេត្តសៀមរាប ១៥-លោកស្រី តាន់ សុរេន៖ ម្ចាស់អាជីវកម្មចេកឆាប នៅខេត្តសៀមរាប ចូលអានឯកសារទាំងស្រុង


លោកស្រី ញឹម ដានី គឺជាសមាជិកអចិន្រ្តៃនៃគណៈកម្មាការឃុំដើម្បីស្រ្តី និងកុមារ នៅឃុំតាឡាវ និងជាសមាជិកក្រមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅស្រុកអណ្តូងមាស ក្នុងខេត្តរតនៈគីរី។ លោកស្រីចូលចិត្តការងារនេះណាស់ ជាពិសេសការផ្តល់សេវាដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ លោកស្រីបានអះអាងថា៖ «ខ្ញុំតែងតែត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់សេវាដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ​និងចង់ធ្វើការស្វែងរកយុត្តិធម៌ឱ្យពួកគាត់»។ លោកស្រីដានី​ ចង់លុបបំបាត់នូវការផ្សះផ្សាដោយមិនប្រើច្បាប់ ចំពោះករណីហិង្សាក្នុងគ្រួសារ ព្រោះវាមិនអាចបញ្ឈប់ជនដៃដល់ពីការប្រព្រឹត្តអំពើហិង្សាបានទេ។ លោកស្រីដានី ចង់ឱ្យសហគមន៍របស់គាត់រស់នៅដោយមានភាពសុខដុមរមនា និងគ្មានអំពើហិង្សាក្នុងគ្រួសារ។ (more…)


លោកស្រី សេង ចាន់បូ ជាអភិបាលរងស្រុកបានលុង និងជាប្រធានក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅខេត្តរតនៈគីរី។ ក្នុងនាមជាអ្នកដឹកនាំម្នាក់ លោកស្រីទទួលបន្ទុក ត្រួតពិនិត្យ សម្របសម្រួល និងពិនិត្យមើលការអនុវត្តន៍របស់ក្រុមការងារ។​ លោកស្រីបានមានប្រសាសន៍ថា៖ «ធ្វើការជាមួយជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ គឺជាការងារមួយមានហានិភ័យ ដែលតម្រូវឱ្យយើងមានការតាំងចិត្តខ្ពស់។ ខ្ញុំមានទំនុកចិត្តខ្ពស់ក្នុងការដឹកនាំក្រុមនេះឱ្យដំណើរការបានល្អ និងសម្រេចបាននូវការអនុវត្តន៍ប្រកបដោយនិរន្តភាព»។ (more…)


ចាប់ពីខែកញ្ញា ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២១ ក្រោមជំនួយឧ​បត្ថម្ភពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី កម្ពុជាដើម្បីផ្តល់សេវាប្រកដោយនិរន្តភាព និងសមធម៌ (ACCESS) អង្គការជំនួយផ្នែកច្បាប់កម្ពុជា ក្នុងកិច្ចសហការជាមួយមន្ទីរកិច្ចការនារីខេត្ត បានអនុវត្តន៍គម្រោង «លទ្ធភាពទទួលបានយុត្តិធម៌សម្រាប់ស្រ្តីដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្នុងខេត្តសៀមរាប»។ (more…)


កញ្ញា សេង ចាន់រស្មី មានមហិច្ឆិតាចង់ជួយដល់ជនមានពិការភាព ដើម្បីសម្រេចនូវគោលដៅ ហិរញ្ញវត្ថុ។ រស្មី គឺជាកូនច្បងក្នុងចំណោមបងប្អូន៥នាក់ ហើយគាត់មានពិការភាពតាំង ពីគាត់មានអាយុ បាន២ឆ្នាំ បណ្តាលមកពីជម្ងឺដែលធ្វើឱ្យមុខងារនិងសាច់ដុំចុះខ្សោយ ដែលធ្វើឱ្យគាត់មានការលំបាក ក្នុងការបំលាស់ទី និងតម្រូវឱ្យគាត់ប្រើរទេះ។ (more…)


លោកស្រី ណុប រ៉ានី គឺជាម្តាយមួយរូបដែលមានកូន៤នាក់ រស់នៅភូមិអូរលើ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្រៅពីលោកស្រីជាកសិករធ្វើស្រែ លោកស្រីក៏ត្រូវបានបោះឆ្នោតជាសមាជិកគណៈកម្មការភូមិ នៅខេត្តកំពង់ស្ពឺ​ និងត្រូវបានទទួលស្គាល់ដោយប្រជាពលរដ្ឋនៅសហគមន៍របស់គាត់ផង ដែរ។ លោកស្រី រីករាយនឹងតួនាទីការងាររបស់គាត់ណាស់ ពីព្រោះវាបានផ្តល់ឱកាសឱ្យគាត់បានចូល រួមវគ្គបណ្តុះបណ្តាលផ្សេងៗ ក្នុងនោះរួមមានកម្មវិធីស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមរយៈការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធីសហប្រតិបត្តិបត្តិការអូស្រ្តាលី កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តភាព និងសមធម៌ (ACCESS) ដើម្បីឱ្យលោកស្រីអាចជួបអ្នកនៅក្នុងសហគមន៍របស់គាត់បានកាន់តែច្រើន។ (more…)