ព័ត៌មានចុងក្រោយ

កាលពីថ្ងៃ៨ ខែមីនា ឆ្នាំ២០២៣ ក្រសួងកិច្ចការនារី ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS)​ បានរៀបចំវេទិការមួយដើម្បីប្រារព្វទិវាអន្តរជាតិនារី៨មីនា ២០២៣ នៅសមាគមន៍តន្រ្តីសំនៀងជនពិការ ដែលមានទីតាំងនៅទីក្រុងភ្នំពេញ។ នៅក្នុងវេទិការនេះដែរ មានអ្នកចូលរួមប្រមាណ២០០នាក់ ដែលភាគច្រើនជាស្រ្តីមានពិការភាព។ វេទិការនេះ មានវត្តមានភ្ញៀវកិត្តិយសដែលជាមន្រ្តីជាន់ខ្ពស់របស់ក្រសួងកិច្ចការនារី តំណាងមកពីស្ថាប័នពាក់ព័ន្ធ សង្គមស៊ីវិល រួមទាំងអង្គការក្រៅរដ្ឋាភិបាល សមាគមន៍ វិស័យឯកជន អ្នកសិល្បៈ ក៏ដូចជាស្រ្តីមានពិការភាព។ វេទិការនេះ មានគោលបំណងដើម្បីប្រារព្វទិវាអន្តរជាតិនារី ៨មីនា និងលើកកម្ពស់សិទ្ធិស្រ្តីមានពិការភាព។ វេទិការនេះដែរក៏ផ្តល់ឱកាស​សម្រាប់មន្រ្តីក្រសួងកិច្ចការនារី និងជនមានពិការភាព មានសកម្មភាពជាមួយគ្នា និងចែករំលែកនូវមតិយោបល់ ស្តីពីការលើកកម្ពស់សិទ្ធិស្រ្តី សមភាពយេនឌ័រ និងសមធម៌យេនឌ័រ។ ជាងនេះទៀត អ្នកចូលរួមបានរៀនសូត្រពីប្រវត្តិនៃចលនាសិទ្ធិនារី និងបង្កើននូវការយល់ដឹងកាន់តែច្បាស់ពីគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលសម្រាប់ការគាំទ្រសិទ្ធិស្រ្តី រួមទាំងជនមានពិការភាពផងដែរ។​ លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានគូសបញ្ជាក់កំឡុងពេលធ្វើវេទិការនេះថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកវិស័យពិការភាព និងសមភាពយេនឌ័រជាការងារអាទិភាព ដោយបានបង្កើត និងដាក់ឱ្យអនុវត្តនូវច្បាប់ គោលនយោបាយ ផែនការសកម្មភាព និងយន្តការគ្រប់កម្រិត ដើម្បីពង្រឹង និងពង្រីកការផ្តល់សេវាផ្សេងៗ សំដៅលើកកម្ពស់សិទ្ធិ និងគុណភាព ជីវភាពរស់នៅរបស់ជនមានពិការភាពឱ្យកាន់តែប្រសើរឡើង។ លោកជំទាវ លើកទឹកចិត្តដល់អ្នករាល់គ្នាឱ្យគាំទ្រ និងអនុវត្តការបញ្រ្ជាបយែនឌ័រ និងពង្រឹងសិទ្ធិអំណាចដល់ស្រ្តី ដើម្បីផ្តល់ឱកាសដល់ស្រ្តី និងក្មេងស្រី ជាពិសេសអ្នកមានពិការភាព ដើម្បីចូលរួមយ៉ាងពេញលេញនៅក្នុងការអនុវត្តនូវសិទ្ធិរបស់ពួកគេ និងទទួលអត្ថប្រយោជន៍ពីការអភិវឌ្ឍនៅក្នុងការយុគ្គសម័យឌីជីថល។ អ្នកចូលរួមម្នាក់ លោក ផន សុភ័ក្រ្ត ដែលមានកម្សោយក្នុងការមើល បាននិយាយថា ទាំងបុរស និងស្រ្តី គួរធ្វើការរួមគ្នាដើម្បីលើកកម្ពស់សិទ្ធិស្រ្តី និងរៀនសូត្រអំពីបញ្ហាដែលស្រ្តីជួបប្រទះ។​ អ្នកចូលរួមម្នាក់ទៀត លោកស្រី នីន ដានី មានបញ្ហាស្វិតជើង បានចែករំលែកថា៖ «ក្នុងឱកាសទិវានារីអន្តរជាតិ [...]


ឆ្នាំនេះគឺជាខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមមូលបទ «ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល»។ ក្រុមការងាររបស់កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌(ACCESS) បានចូលរួមជាមួយគ្នា ដើម្បីគាំទ្រដល់ទិវាអន្តរជាតិនារី លើកទី១១២ ឆ្នាំ២០២៣។ មូលបទជាសកលនៅឆ្នាំនេះគឺត្រូវនឹងប្រធានបទអាទិភាពសម្រាប់សម័យប្រជុំលើកទី៦៧ នៃគណៈកម្មាការស្តីពីស្ថានភាពស្រ្តី(CSW-67) នាពេលខាងមុខនេះ។ (more…)


កាលពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌(ACCESS) បានរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំទៅខេត្តកែប។ គោលបំណងនៃដំណើរកម្សាន្តនេះ គឺដើម្បីពិនិត្យមើលពីសមិទ្ធិផលដែលសម្រេចបាន និងឆ្លុះបញ្ចាំងកម្មវិធី ACCESS ព្រមទាំងរំលេចនូវមេរៀនដែលបានរៀនកន្លងមក។ នេះក៏ជាឱកាសមួយ ដើម្បីពង្រឹងស្មារតីក្រុមការងារ និងបណ្តុះកិច្ចសហការគ្នាឱ្យកាន់តែស្អិតរមួតរវាងគ្នានឹងគ្នានៅគ្រប់ផ្នែក។ កំឡុងពេលដំណើរកម្សាន្ត បុគ្គលិកកម្មវិធី ACCESS បានចូលរួមសកម្មភាពដែលបានគ្រោងទុកក្នុងរបៀបវារះ។ សកម្មភាពនីមួយៗ ត្រូវបានសម្របសម្រួលដោយគណៈកម្មាការ ដោយផ្អែកទៅតាមតួនាទី និងការទទួលខុសត្រូវដែលបានគ្រោងទុក។ សកម្មភាពទាំងនេះរួមមាន ឆ្លុះបញ្ចាំងសកម្មភាពក្រុម ស្តីពីកម្មវិធីACCESS ការដើរនៅតាមជើងភ្នំ ចែករំលែកនូវបទពិសោធផ្ទាល់ខ្លួន និងសកម្មភាពកម្សាន្តមួយចំនួននៅលើកោះ។ ក្រៅពីនេះក៏មានសកម្មភាពកសាងក្រុមដ៏គួរឱ្យភ្ញាក់ផ្អើល និងការចម្អិនអាហារសាមគ្គីជាក្រុមដែលមានលក្ខណៈបរិយាបន្ន ដោយមានទាំងការចម្អិនអាហារបែបខ្មែរ អាហារអឺរ៉ុប អាហារបែបខ្មែរឥស្លាម និងបង្អែមផ្លែឈើជាដើម។ សកម្មភាពទាំងនេះ បង្កបរិយាកាសឱ្យបុគ្គលិក បានចែករំលែកនូវគំនិតច្នៃប្រឌិត ជំរុញការងារជាក្រុម និងផ្តល់នូវការកម្សាន្តសប្បាយ។ ជាផ្នែកមួយនៃសកម្មភាពនៅថ្ងៃទី៣ បុគ្គលិកកម្មវិធី ACCESS មានឱកាសបានទៅទស្សនៈកិច្ចនៅមជ្ឈមណ្ឌល Epic Arts Centre ដែលជាមជ្ឈមណ្ឌលសិល្បៈបរិយាបន្ន ដែលធ្វើការគាំទ្រដល់សហគមន៍មានកម្សោយក្នុងការស្តាប់ និងនិយាយ និងពិការភាពនៅក្នុងខេត្តកំពត ដោយផ្តល់ការបង្រៀនផ្នែកសិល្បៈ តន្ត្រី របាំ និងសិប្បកម្ម។ ដំណើរកម្សាន្ត បានបញ្ចប់ទៅដោយបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏អស្ចារ្យសម្រាប់អ្នករាល់គ្នា ដោយអ្នកចូលរួមបានរៀនសូត្របន្ថែម ចែករំលែក និងរីករាយជាមួយគ្នា។ គណៈកម្មាការក៏បានប្រមូលនូវមតិត្រឡប់ពីបុគ្គលិក ស្តីពីដំណើរកម្សាន្ត និងសកម្មភាពនានា ដើម្បីធ្វើឱ្យដំណើរក​ម្សាន្តលើកក្រោយទៀត កាន់តែប្រសើរឡើង។ ជាលទ្ធផល បុគ្គលិកភាគច្រើនបានបញ្ជាក់ថា ពួកគេពេញចិត្តស្ទើរតែគ្រប់សកម្មភាពនៅក្នុងកម្មវិធី រួមទាំងការរៀបចំជាដើម៕  


កាលពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងកិច្ចការនារី ក្នុងភាពជាដៃគូ និងកិច្ចសហការជាមួយក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានផ្តល់វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីថវិកាឆ្លើយតបនឹងយេនឌ័រ ក្នុងកម្មវិធីអភិវឌ្ឍឃុំ-សង្កាត់ ដល់មន្រ្តីថ្នាក់ខេត្ត។ វគ្គបណ្តុះបណ្តាលនេះ មានការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធី ACCESS ។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ដើម្បីអភិវឌ្ឍន៍សមត្ថភាពក្រុមគ្រូបង្គោលថ្នាក់ខេត្ត ស្តីពីថវិកាឆ្លើយតបយេនឌ័រនៅក្នុងកម្មវិធីវិនិយោគឃុំ-សង្កាត់ ក្នុងការបណ្តុះបណ្តាល និងគាំទ្របន្តដល់មន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស ឃុំ-សង្កាត់ ដែលមានសារៈសំខាន់សម្រាប់កម្មវិធីវិនិយោគ៣ឆ្នាំរំកិល  និងដើម្បី ផ្តល់ឱ្យគាត់នូវជំនាញក្នុងការបណ្តុះបណ្តាល ដើម្បីគាំទ្រឱ្យកាន់តែប្រសើរដល់ដៃគូពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ។ នេះគឺជាវគ្គបណ្តុះបណ្តាលដែលធ្វើបន្តពីវគ្គបណ្តុះបណ្តាលដល់គ្រូបង្គោលថ្នាក់ជាតិ ដែលរៀបចំឡើងកាលពីខែមុន។ គ្រូបង្គោលថ្នាក់ជាតិ បានពង្រីកចំណេះដឹងរបស់គាត់ដល់គ្រូបង្គោលថ្នាក់ខេត្ត ដើម្បីចែករំលែកបន្តទៅថ្នាក់ស្រុក និងថ្នាក់ឃុំ នៅក្នុងខេត្តរបស់គាត់។ គ្រូបង្គោលថ្នាក់ជាតិ មានអ្នកជំនាញមកពីនាយកដ្ឋានសមភាពយេនឌ័រនៃក្រសួងកិច្ចការនារី និង គ.ជ.អ.ប ។ គ្រូបង្គោលថ្នាក់ខេត្តរួមមាន មន្រ្តីមកពីខេត្តគោលដៅចំនួន៣ រួមមាន ខេត្តកំពង់ស្ពឺ សៀមរាប និងកំពង់ចាម។ លោកស្រី វ៉ាន់ ចាន់ណា​ អនុប្រធានមន្ទីរកិច្ចការនារីខេត្តសៀមរាប បាននិយាយថា៖ «វគ្គបណ្តុះបណ្តាលនេះ ផ្តល់សារៈសំខាន់ចំពោះខ្ញុំ និងអ្នកចូលរួមផ្សេងទៀត ដែលមកពីខេត្តទាំងបី។ ខ្ញុំរៀនសូត្របានច្រើនអំពីថវិកាឆ្លើយតបនឹងយេនឌ័រ ជាពិសេសការរៀបចំផែនការនៅក្នុងកម្មវិធីវិនិយោគឃុំ-សង្កាត់»។ លោក Connor Floyd លេខាទី២នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងកិច្ចការនារី និងមន្រ្តីក្រសួងកិច្ចការនារី ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះ។ សម្រាប់កិច្ចសហការដ៏ជោគជ័យ និងហុចផលផ្លែផ្កាដើម្បីលើកកម្ពស់សមភាពយេនឌ័រនៅថ្នាក់ក្រោមជាតិ។ លោកក៏បានទទួលស្គាល់ពីកិច្ចសហការប្រកបដោយជោគជ័យរបស់ក្រសួងមហាផ្ទៃ និង​គ.ជ.អ.ប ដែលហុច ផ្លែផ្កា ដើម្បីលើកកម្ពស់សមភាពយេនឌ័រនៅថ្នាក់ក្រោមជាតិ៕


photo of 13th disability work stream

«គិតត្រឹមចុងខែធ្នូ ឆ្នាំ២០២២ ជនមានពិការភាពដែលចូលបម្រើក្នុងវិស័យសាធារណៈ មានចំនួន៣,៧៤៨ នាក់ (ស្រ្តី២៣ភាគរយ) បានកើនឡើង៤ភាគរយបើធៀបនឹងឆ្នាំ២០២១។ ជនមានពិការភាពដែលចូលបម្រើការងារក្នុងវិស័យឯកជនមាន៥,៨៣៩នាក់ (ស្រ្តី៦៦ភាគរយ) បានកើនឡើង១២ភាគរយបើធៀបនឹងឆ្នាំ២០២១» នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុម​​ប្រឹក្សាសកម្មភាពជនពិការ ដែលបានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំលើកទី១៣ ក្រុមការងារផ្នែកពិការភាព ដែលគាំទ្រដោយរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌(ACCESS)។ កិច្ចប្រជុំលើកទី១៣នេះ រៀបចំឡើងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ឯម ច័ន្ទមករា ហើយមានអ្នកចូលរួមដែលមានតំណាងមកពី សមភាគីរដ្ឋាភិបាល រួមមាន នាយកដ្ឋានសុខមាលភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងកិច្ចការនារី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាសកម្មភាពខេត្ត និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងដៃគូអនុវត្តគម្រោងរបស់កម្មវិធី ACCESS (អង្គការជនពិការកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក/Good Return អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបរិយាបន្ន (PAfID) អង្គការ​ Humanity & Inclusion (HI) អង្គការ UNDP សហគ្រាសសង្គមអ៊ែដ្យាយល៍ និងអង្គការ ADD International (អតីតដៃគូអនុវត្តគម្រោងរបស់កម្មវិធី ACCESS)។ កិច្ចប្រជុំនេះ មានគោលបំណង ពិនិត្យឡើងវិញលើវឌ្ឍនភាព បញ្ហាប្រឈម និងព័ត៌មានពាក់ព័ន្ធផ្សេងៗពីដៃគូ សម្រាប់កំឡុងពេលត្រីមាសមុនពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២២ និងចែករំលែកពីការងារអាទិភាពសម្រាប់ត្រីមាស់បន្ទាប់។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ភាគីរដ្ឋាភិបាល និងដៃគូអនុវត្តគម្រោងរបស់កម្មវិធី ACCESSដែលបានចែករំលែកនូវការអនុវត្តល្អៗ និងមេរៀនដែលបានរៀន។​ របាយការណ៍ដែលចាប់អារម្មណ៍ខ្លាំងនោះគឺ [...]


កាលពីថ្ងទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ កិច្ចប្រជុំប្រចាំត្រីមាសលើកទី១៣ ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងយេនឌ័រ ត្រូវបានរៀបចំនៅទីក្រុងភ្នំពេញ ដោយមានការគាំទ្រពីកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS)។ កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យមើលសមិទ្ធិផលសំខាន់ៗ បញ្ហាប្រឈមនានា និងការអនុវត្តល្អៗ​ រួមទាំងរឿងរ៉ាវជោគជ័យ និងកំណត់ការងារអាទិភាពនៅត្រីមាសបន្ទាប់។ (more…)


Image of training on Communication skills

កាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «ជំនាញប្រាស្រ័យទាក់ទង» ដែលផ្តល់ដល់សិក្ខាកាមចំនួន៥៤នាក់ (ក្នុងនោមាន៣៤នាក់ជាស្រ្តី) ដែលជាសមាជិកសហគមន៍ ដែលជាអ្នកមានការពិបាកក្នុងការស្តាប់ និងនិយាយ ហើយអ្នកទាំងនោះជាអ្នកទទួលផលរបស់កម្មវិធីសហប្រតិបតិ្តការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS)។ ​វគ្គបណ្តុះបណ្តាលនេះ ជាផ្នែកមួយនៃផែនការសកម្មភាពរួមគ្នារវាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រសួងកិច្ចការនារី ដែលមានគោលបំណងកសាង «ជំនាញប្រាស្រ័យទាក់ទង» និងជំនាញចរចា ដល់អ្នកមានពិការភាពក្នុងការស្តាប់ និងនិយាយ ដើម្បីឱ្យគាត់អាចការពារខ្លួនពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ នៅក្នុងសុន្ទរកថាបើកសិក្ខាសាលា ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានមានប្រសាសន៍ថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធានាថា ស្រ្តី​ និងកុមារី ជាពិសេសស្រ្តី និងកុមារីមានពិការភាពឱ្យទទួលបានសិទ្ធិ ឱកាសស្មើគ្នា និងការការពារ ហើយជំរុញឱ្យសំឡេងរបស់ពួកគេ ត្រូវបានដាក់ចូលនៅក្នុងដំណើរការធ្វើការសម្រេចចិត្ត។ ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ ជនមានពិការភាព នឹងកាន់តែមានទំនុកចិត្តលើខ្លួនឯង ហ៊ានជជែកឬទំនាក់ទំនងស្វែងរកការគាំទ្រ  ដើម្បីទទួលបានសិទ្ធិ ឈានទៅរកការលុបបំបាត់ការរើសអើង និងអំពើហិង្សាគ្រប់ទម្រង់។ វគ្គបណ្តុះបណ្តាលនេះ ដែលផ្តល់ដោយអ្នកជំនាញខាងផ្នែកពិការភាពមកពីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ មានវិធីសាស្រ្តសម្របសម្រួលសមរម្យដែលមានដូចជា ការប្រើប្រាស់បទបង្ហាញ ជារូបភាព និងភាសាសញ្ញា ដែលជាជំនួយដល់វគ្គបណ្តុះបណ្តាលនេះ។ អ្នកចូលរួមម្នាក់ បានចែករំលែកថា៖ «ខ្ញុំរីករាយដែលបានក្លាយជាផ្នែកមួយនៃវគ្គបណ្តុះបណ្តាលនេះ។ ខ្ញុំបានជួបមនុស្សមកពីកន្លែងផ្សេងៗគ្នា។ វាជាលើកទីមួយហើយ ដែលខ្ញុំបានចូលរួមវគ្គបណ្តុះបណ្តាលបែបនេះ។ ខ្ញុំបានយល់ដឹងពីសេវាជំនួយដែលមាន ទីតាំងដែលត្រូវទៅរកសេវាជំនួយពេលយើងមានបញ្ហា»។ រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS ធ្វើការក្នុងភាពជាដៃគូជាមយយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអនុវត្តគម្រោង ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវនិរន្តរភាព និងបរិយាបន្នសេវាសម្រាប់ជនមានពិការភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ៕​ (more…)


«ថវិកាឆ្លើយតបនឹងយេនឌ័រ នៅក្នុងកម្មវិធីវិនិយោគឃុំ-សង្កាត់» គឺជាឧបករណ៏ដ៏សំខាន់ ដែលត្រូវបានប្រើប្រាស់ដើម្បីពង្រឹងសមត្ថភាពរបស់ដៃគូពាក់ព័ន្ធកម្ពុជា ដើម្បីដោះស្រាយនូវចំនួនករណីអំពើហិង្សា និងលើកកម្ពស់បរិយាបន្នសង្គមប្រកបដោយនិរន្តរភាព។ កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ និងថ្ងៃទី១៩ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ក្រសួងកិច្ចការនារី ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធី ACCESS បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិ ស្តីពី «ថវិកាឆ្លើយតបនឹងយេនឌ័រ នៅក្នុងកម្មវិធីវិនិយោគឃុំ-សង្កាត់»។ សិក្ខាកាមដែលចូលរួម មកពីនាយកដ្ឋានយេនឌ័រនៃក្រសួងកិច្ចការនារី មន្រ្តីបច្ចេកទេសមកពីក្រសួងមហាផ្ទៃ សាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ។​ សិក្ខាសាលានេះ មានគោលបំណង ដើម្បីអភិវឌ្ឍន៍សមត្ថភាពក្រុមគ្រូបង្គោលថ្នាក់ជាតិ ពីថវិកាឆ្លើយតបយេនឌ័រនៅក្នុងកម្មវិធីវិនិយោគឃុំ-សង្កាត់ ក្នុងការបណ្តុះបណ្តាល និងគាំទ្របន្តដល់មន្រ្តីដែលធ្វើកិច្ចការគាំទ្រដល់ការអភិវឌ្ឍឃុំ សង្កាត់នៅថ្នាក់ក្រោមជាតិ។​ លោកស្រី ជួន សុម៉ាលី តំណាងមកពី គ.ជ.អ.ប បានបញ្ជាក់ពីសារៈសំខាន់ និងវិធីសាស្រ្តបណ្តុះបណ្តាលដែលប្រើក្នុងការច្របាច់បញ្ចូលថវិកាឆ្លើយតបយេនឌ័រនៅក្នុងកម្មវិធីវិនិយោគឃុំ-សង្កាត់។ លោក Connor Floyd លេខាទី២នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកិច្ចការនារី និងកម្មវិធី ACCESS សម្រាប់កិច្ចសហការដ៏ជោគជ័យ និងហុចផលផ្លែផ្កាដើម្បីលើកកម្ពស់សមភាពយេនឌ័រនៅថ្នាក់ក្រោមជាតិ។ លោកជំទាវ ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បានគូសបញ្ជាក់នៅក្នុងសុន្ទរថាបិទ ពីថវិកាឆ្លើយតបនឹងយេនឌ័រ នៅក្នុងកម្មវិធីវិនិយោគឃុំ-សង្កាត់ ដោយលោកជំទាវបានទទួលស្គាល់ថា ក្រសួងកិច្ចការនារី នឹងកែសម្រួលបញ្ចប់ការបោះពុម្ពឯកសារសំខាន់ៗ រៀបចំវគ្គបណ្តុះបណ្តាលដល់ខេត្តគោលដៅចំនួន៣ របស់កម្មវិធី ACCESS និងផ្តល់ការចុះអភិបាលកិច្ច ដល់មន្រ្តីថ្នាក់ក្រោមជាតិ ដែលធ្វើការគាំទ្រដល់ការអភិវឌ្ឍឃុំ-សង្កាត់។​ លោកជំទាវបានមានប្រសាសន៍បន្ថែមថា៖ «ការលើកកម្ពស់សមភាពយេនឌ័រ​ តម្រូវឱ្យមានការចូលរួមពីអ្នកគ្រប់គ្នា»។ លោកជំទាវ ថ្លែងអំណរគុណដល់ការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS ដែលបានគាំទ្រដល់វគ្គបណ្តុះបណ្តាលជាស៊េរីនេះ រួមទាំងការអនុវត្តដល់ផែនការសកម្មភាពសម្រាប់ការលើកកម្ពស់សមភាពយេនឌ័រ។ នៅក្នុងកម្មវិធីបិទវគ្គ សិក្ខាកាមចំនួន២៤រូប ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាពីតំណាងក្រសួងកិច្ចការនារី តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងកម្មវិធី ACCESS ៕ Photo album of the [...]


Photo of annual reflection opening

កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ក្រសួងកិច្ចការនារី​ ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS) និងការិយាល័យភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្រ្តី (UN Women) បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំស្តីពី លទ្ធផលនៃការអនុវត្តការងាររបស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងនៅក្នុងខេត្តកែប ដល់សិក្ខាកាមចំនួន៨០នាក់ (ដែលមានសិក្ខាកាមចំនួន៦៥នាក់ជាស្រ្តី) មកពីខេត្តទាំង៨ ដែលក្នុងនោះមាន អភិបាលរងខេត្ត និងអភិបាលរងស្រុក គណៈកម្មការក្រុមប្រឹក្សាដើម្បីស្រ្តី និងកុមារ ដៃគូអនុវត្តគម្រោងរបស់កម្មវិធី ACCESS រួមមាន UN Women អង្គការជំនួយផ្នែកច្បាប់ (LAC) អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ(CWCC) និងអង្គការ CARE។ សិក្ខាសាលានេះ បានផ្តល់ឱកាសដល់សិក្ខាកាមបានចែករំលែកនូវកិច្ចអន្តរាគមន៍សំខាន់ៗដែលពាក់ព័​ន្ធនឹងការគាំទ្រដល់ជនរងគ្រោះដោយអំពើហិង្សា ឆ្លុះបញ្ចាំងនឹងបញ្ហាប្រឈម និងដំណោះស្រាយនានាដែលបានអនុវត្តនៅឆ្នាំកន្លងមក ដោយក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ សិក្ខាកាមបានចែករំលែកនូវមេរៀនដែលបានរៀនពីការអនុវត្តសាកល្បងស្តីពីបញ្ជីត្រួតពិនិត្យគុណភាព រួមទាំងការឆ្លើយតបសេវាសុខភាពជួយដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ព្រមទាំងការអភិវឌ្ឍផែនការសម្រាប់ឆ្នាំ២០២៣។ លោកជំទាវ ទេស ច័ន្ទសារឿន អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បានមានប្រសាសន៍នៅក្នុងការបើកវគ្គសិក្ខាសាលាថា អំពើហិង្សាលើស្រ្តីគឺជាការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរដែលរិតត្បិតសិទ្ធិ និងសេរីភាពជាមូលដ្ឋាន និងប៉ះពាល់ដល់សុវត្ថិភាពរបស់ស្រ្តីទំាងក្នុង និងក្រៅផ្ទះរបស់ពួកគេ ក៏ដូចជាបង្កឧបសគ្គយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងចីរភាពនៅកម្ពុជា។ លោកជំទាវបានមានប្រសាសន៍បន្ថែមទៀតថា៖ «រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកិច្ចការនារី បានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពអ្នកផ្តល់សេវា រៀបចំឱ្យមានយន្តការក្នុងការឆ្លើយតប នឹងតម្រូវការរបស់ជនរងគ្រោះ ជាពិសេសក្នុងបរិបថជំងឺកូវីដ-១៩ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាឆ្លើយតប និងកិច្ចអន្តរាគមន៍ជួយជនរងគ្រោះឱ្យទទួលបានយុត្តិធម៌»។ លោកបណ្ឌិត រស់ ឆាយ ប្រធានកម្មវិធីជាន់ខ្ពស់នៅស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ នៅក្នុងសុន្ទរកថាបើកថា ឆ្នាំនេះគឺជាឆ្នាំទី៥ និងជាឆ្នាំចុងក្រោយនៃកម្មវិធី ACCESS។ សិក្ខាសាលានេះឆ្លុះបញ្ចាំងពីលទ្ធផលដែលបានអនុវត្តន៍ដោយយន្តការសម្របសម្រួលរបស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងពង្រឹងគុណភាពនៃការផ្តល់សេវាដែលមាន។ លោកបានគូសបញ្ជាក់ថា ក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ បានដើរតួនាទីសំខាន់ឆ្លើយតបចំពោះអំពើហិង្សាយ៉ាងមានប្រសិទ្ធិភាពនៅកម្ពុជា។ លោកបានថ្លែងអំណរគុណដល់សិក្ខាកាមសម្រាប់យន្តការសម្របសម្រួលឆ្លើយតប ដែលជាលទ្ធផល ស្ត្រី ក្រុមគ្រួសារ និងសហគមន៍​ [...]


កាលពីថ្ងៃទី១៥ និង១៦ ខែធ្នូ ឆ្នាំ២០២២ ក្រសួងកិច្ចការនារី និងកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌(ACCESS) សហការរៀបចំសិក្ខាសាលាតម្រង់ទិស​ស្តីពី យន្តការ និងឧបករណ៍ត្រួតពិនិត្យ តាមដាន និងវាយតម្លៃផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី (NAPVAW)។ សិក្ខាសាលាតម្រង់ទិសនេះ បានផ្តល់ដល់មន្រ្តី​ចំនួន៣០នាក់ ដែលមកពីក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារីខេត្តចំនួន៨ និងក្រសួងពាក់ព័ន្ធ (រួមមាន ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា)។ សិក្ខាសាលានេះផ្តល់ដោយក្រុមការងារត្រួតពិនិត្យ តាមដាន និងវាយតម្លៃ របស់កម្មវិធី ACCESS  ដែលមានគោលបំណង ផ្តល់ចំណេះដឹងមូលដ្ឋានទាក់ទងនឹងយន្តការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ជាក់ស្តែង ពីររបៀ​​​បបង្កើតក្របខ័ណ្ឌការងារ និងផែនការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ព្រមទាំងបង្កើតសូចនាករត្រួតពិនិត្យល្អៗទៀតផង។ សិក្ខាកាមក៏បានពិនិត្យមើល និងពិភាក្សាពីមាតិការ​ក្របខ័ណ្ឌការងារត្រួតពិនិត្យ តាមដាន និងវាយតម្លៃ សម្រាប់ផែនការយុទ្ធសាស្រ្តជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី ២០១៩-២០២៣ (NAPVAW III) និង​​សូចនាកររបស់វា ហើយសិក្ខាកាមបានចូលរួមធ្វើលំហាត់ដែលអាចជួយជំរុញការងាររបស់គាត់ក្នុងការត្រួតពិនិត្យផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី និងយន្តការផ្សេងៗទៀត ព្រមទាំងពង្រឹងជំនាញក្នុងការរៀបចំផែនការសកម្មភាព​ និងឧបករណ៍សម្រាប់ការចុះត្រួតពិនិត្យ និងការប្រមូលទិន្នន័យ។ លោក នើយ សុខនាម ប្រធានការិយាល័យកិច្ចការពារផ្លូវច្បាប់ នៃមន្ទីរកិច្ចការនារីខេត្តសៀមរាប បានគូសបញ្ជាក់ពីសារៈសំខាន់នៃសិក្ខាសាលាឆ្លុះបញ្ចាំងនេះ និងសារៈប្រយោជន៍សម្រាប់គាត់ដើម្បីយកទៅអនុវត្តជាមួយការងារប្រចាំថ្ងៃរបស់គាត់ នៅក្នុងការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ នៃការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី ឧទាហរណ៍ ការពិនិត្យមើលនូវសូចនករនៅក្នុងក្របខ័ណ្ឌការងារត្រួតពិនិត្យ តាមដាន និងវាយតម្លៃ និងការធ្វើលំហាត់ដែលអាចជួយជំរុញការងាររបស់គាត់ក្នុងការរៀបចំផែនការត្រួតពិនិត្យ។ លោកក៏មានបំណងចែករំលែកចំណេះដឹងដែលបានរៀនពីសិក្ខាសាលានេះ ជាមួយក្រុមការងាររបស់គាត់។ រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS បាននឹងកំពុងធ្វើការក្នុងភាពជាដៃគូជាមួយក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារីខេត្ត ដើម្បីគាំទ្រដល់ការអនុវត្ត NAPVAW III និងការត្រួតពិនិត្យ NAPVAW III។ កម្មវិធី [...]