Jun 14 2021

កិច្ចប្រជុំពិគ្រោយោបល់ ដើម្បីលើកកម្ពស់ភាពប្រទាក់ក្រឡាគ្នារវាងសមភាពយេនឌ័រ និងបរិយាបន្នពិការភាព

ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ

សិក្ខាសាលានឹងធ្វើតាមរយៈប្រព័ន្ធអនឡាញ ហ្សូម (Zoom​)

គោលបំណង៖

១. ពិភាក្សាទៅលើ ភាពប្រទាក់ក្រឡាគ្នា​ ​រវាងវិស័យយេនឌ័រ និងវិស័យពិការភាព ក្នុងការធ្វើយ៉ាងណា​អោយ​សេវានៃវិស័យទាំងពីរឆ្លើយតបតំរូវការគ្នាទៅវិញទៅមកកាន់តែល្អប្រសើរ។

២. ពិនិត្យ និងឯកភាពលើឯកសារទស្សនទានស្ដីពី​ ការលើកកម្ពស់សមភាពយេនឌ័រ ក្នុងសេវាឆ្លើយតបចំពោះពិការភាព និងអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ ដែលមានលក្ខណៈបរិយាបន្ន។

៣. បង្កើតនូវផែនការសកម្មភាពរួមគ្នារវាងស្ថាប័នទាំងពីរ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ក្នុងសេវាឆ្លើយតបចំពោះពិការភាព និងអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ ដែលមានលក្ខណៈបរិយាបន្ន។

អ្នកចូលរួម៖ តំណាងមកពី

១. ក្រសួងកិច្ចការនារី

២. ក្រុមប្រឹក្សាសកម្មភាពជនពិការ

៣. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

៤. មូលនិធិជនពិការ

៥. អង្គការ ADD International

៦. អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ

៧. តំណាងស្រ្តីមានពិការភាព

៨. តំណាងពីស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា

៩. និងក្រុមការងារកម្មវិធី ACCESS

សហការ ដឹកនាំកិច្ចប្រជុំដោយ៖ ក្រសួងកិច្ចការនារី និង ក្រុមប្រឹក្សាសកម្មភាពជនពិការ

ជំនួយឧបត្ថម្ភ៖ រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីACCESS

ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖​​ ប្រមាណ២៣នាក់