May 30 2022

វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិ ស្តីពី «ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួល និងសម្ភារសម្រាប់វគ្គបណ្តុះបណ្តាល»

ផ្នែក៖ ពិការភាព

ទីកន្លែង៖ កិច្ចប្រជុំនឹងធ្វើនៅសណ្ឋាគារ ភ្នំពេញ

គោលបំណង៖  ដើម្បីកសាងសមត្ថភាពដល់អង្គការបណ្តាញជនពិការ អង្គការក្រៅរដ្ឋាភិបាល មន្ត្រីរដ្ឋាភិបាល ស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួល និងសម្ភារសម្រាប់វគ្គបណ្តុះបណ្តាល ដើម្បីក្លាយជាគ្រូបង្គោលថ្នាក់ជាតិ។

អ្នកចូលរួម ភ្ញៀវកិត្តិយសមកពី

  • អគ្គលេខាធិដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ
  • ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា
  • ក្រសួងមហាផ្ទៃ
  • តំណាងបណ្តាញអង្គការជនពិការ
  • តំណាងអង្គការក្រៅរដ្ឋាភិបាល
  • តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា
  • និងតំណាងកម្មវិធី ACCESS

ដឹកនាំកិច្ចប្រជុំដោយ៖ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC-SG) និងអង្គការ HI

ជំនួយឧបត្ថម្ភ ជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីACCESS

ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖​​ ៥០នាក់