Apr 07 2021

វេទិកាផ្សព្វផ្សាយស្តីពី «សហគ្រិនស្រ្តីមានពិការភាពក្នុងវិស័យធុរៈកិច្ច និងការទទួលបានសេវាហិរញ្ញវត្ថុ ប្រកបដោយបរិយាបន្ន»

ផ្នែកពិការភាព

គោលបំណង៖

  • ការចែករំលែកនូវចំណេះដឹង និងបទពិសោធនៃកម្មវិធីបណ្តុះបណ្តាលអាជីវកម្មពោធិព្រឹក្ស
  • បង្កើនការយល់ដឹងពីការចូលរួមចំណែកផ្នែកសេដ្ឋកិច្ច និងសង្គមរបស់សហគ្រិនស្រ្តីដែលមានពិការភាព
  • ការពិភាក្សាទៅលើមធ្យោបាយឆ្ពោះទៅរកការផ្តល់អំណាចដល់សហគ្រិនស្រ្តីដែលមានពិការភាព ក្នុងអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានសេវាកម្មហិរញ្ញវត្ថុដែលបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព

ទីកន្លែង៖ វគ្គបណ្តុះបណ្តាលនឹងធ្វើតាមអ៊នឡាញ ZOOM

អ្នកចូលរួម៖ តំណាងមកពី

  • ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា
  • អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ
  • តំណាងស្ថានទូតអូស្រ្តាលី
  • តំណាងមន្ទីរសង្គមកិច្ចខេត្ត​ កំពង់ស្ពឺ កំពង់ចាម សៀមរាប និងបាត់ដំបង
  • តំណាងមន្ទីរកិច្ចការនារីខេត្ត​ កំពង់ស្ពឺ កំពង់ចាម សៀមរាប និងបាត់ដំបង
  • សហគ្រិនស្រ្តីដែលមានពិការភាព
  • អ៊ែដ្យាយល៍ឌឺវេឡុមម៉ិនគ្រុប​(Agile)
  • គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
  • ដៃគូរអនុវត្តកម្មវិធី ACCESS និងតំណាងកម្មវិធី ACCESS

រៀបចំកិច្ចប្រជុំដោយ៖ អ៊ែដ្យាយល៍ឌឺវេឡុមម៉ិនគ្រុប ​(ក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីACCESS

ចំនួនអ្នកចូលរួមដែលបានគ្រោងទុក​៖ ៣០ ទៅ ៣៥ នាក់