Apr
4-4
2023
Apr
4
2023
សិក្ខាសាលាឆ្លុះបញ្ចាំងពីកម្មវិធីរយៈពេល៦ខែ របស់កម្មវិធីសហប្រតិត្តិការអូស្រ្តាលី -កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌
ផ្នែកទាំងមូលរបស់កម្មវិធី ACCESS
ទីតាំង៖ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ
គោលបំណង ដើម្បីឆ្លុះបញ្ចាំង និងពិភាក្សា៖
- ផលជះកម្មវិធីលើក្រុមទទួលផលផ្សេងៗ
- ឆ្លុះបញ្ចាំងពីវិធីសាស្រ្ត និងវិសាលភាពដែលកម្មវិធីបានចូលរួម និងផ្តល់ភាពអង់អាចដល់អ្នកទទួលផល
- អនុវត្តគោលការណ៍ «មិនបង្កគ្រោះថ្នាក់» និង«មិនមានអ្វីដោយគ្មានការចូលរួមពីពួកគេ»
- ព្រមទាំងចែករំលែកពីបទពិសោធន៍នៃការអនុវត្តល្អៗនៅថ្នាក់ក្រោមជាតិ នៅថ្នាក់ស្រុក និងថ្នាក់ឃុំ និងកាត់បន្ថយផលជះ ដែលអវិជ្ជមានពីការរៀបចំរចនាសម្ព័ន្ធឡើងវិញ។
អ្នកចូលរួម៖ តំណាងមកពី
- ក្រសួងកិច្ចការនារី
- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទា
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- មូលនិធិជនពិការ
- ក្រសួងមហាផ្ទៃ
- បេឡាជាតិសន្តិសុខសង្គម
- មណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា
- សមភាគីរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ
- និងក្រុមការងារកម្មវិធី ACCESS
សម្របសម្រួលកិច្ចប្រជុំដោយ៖ ក្រុមការងារកម្មវិធី ACCESS
ជំនួយឧបត្ថម្ភ៖ ជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីACCESS
ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖ ប្រមាណ៧៣នាក់