Jun 11 2021

សិក្ខាសាលាតម្រង់ទិស កម្មវិធីអភិវឌ្ឍន៍សមត្ថភាពមន្រ្តីវ័យក្មេងក្រសួង និងមន្ទីកិច្ចការនារី ស្តីពីការប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងការបំពេញការងារប្រចាំថ្ងៃ និងការនិយាយជាសាធារណៈតាមប្រព័ន្ធអនឡាញ

ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ

សិក្ខាសាលានឹងធ្វើតាមរយៈប្រព័ន្ធអនឡាញ ហ្សូម (Zoom​)

គោលបំណង៖

  • ណែនាំ និងតម្រង់ទិស​ដល់អ្នកចូលរួម​​អំពីដំណើរការ វិធីសាស្រ្ត និងខ្លឹមសារសំខាន់ៗនៃកម្មវិធី​អភិវឌ្ឍន៍​សមត្ថភាព ក៏ដូចជាផ្តល់ការយល់​ដឹង​​​ដល់អ្នកចូលរួមពីសារៈសំខាន់ និងគុណតម្លៃនៃ​ការ​​ប្រើប្រាស់​ប្រព័ន្ធអនឡាញសម្រាប់​ការ​ប្រាស្រ័យ​ទាក់ទង និង​ការអនុវត្ត​​ក្នុងការបំពេញ​ការងារ​​ប្រចាំថ្ងៃ ​ប្រកប​ដោយ​ប្រសិទ្ធភាពជាពិសេសក្នុងបរិបទនៃការរាលដាលជំងឺកូវីដ-១៩។
  • ផ្តល់ឱកាសសម្រាប់អ្នកចូលរួមធ្វើការឆ្លុះបញ្ចាំង និងផ្តល់យោបល់ត្រឡប់អំពីតម្រូវការ​ និង​សក្តានុពល​នានា ដែលបានស្រង់និងវិភាគដោយក្រុមការងារ ដែលលទ្ធផលទាំងនេះនឹង ក្លាយជាធាតុចូលនិងផែនទីចង្អុលផ្លូវដែលស៊ីជម្រៅ សម្រាប់ក្រសួងកិច្ចការនារី ប្រើប្រាស់​ក្នុង​រៀបចំផែនការប្រតិបត្តិនៃការ​ធ្វើឌីជីថលភាវូនីយកម្មរបស់ស្ថាប័នផងដែរ។

អ្នកចូលរួម៖ តំណាងមកពី

  • ថ្នាក់ដឹកនាំក្រសួងកិច្ចការនារី និងអគ្គលេខាធិការដ្ឋានអចិន្រ្តៃយ៍ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី
  • ដៃគូគាំទ្ររួមមាន៖ តំណាងស្ថានទូតអូស្រ្តាលី/ក្រុមការងារកម្មវិធី ACCESS, UNFPA, Recoftc Cambodia, UNIDO និងវិស័យឯកជន
  • ក្រុមការងារអនុគណៈកម្មការវេទិកាយុវជនជជែកពិភាក្សាតាមទូរទស្សន៍
  • សិក្ខាកាមដែលបានចុះឈ្មោះចូលរួមក្នុងកម្មវិធី ជាមន្រ្តីវ័យក្មេងមកពីនាយកដ្ឋានទាំងអស់​ក្រោម​ចំណុះក្រសួង អគ្គលេខាធិការដ្ឋានអចិន្រ្តៃយ៍ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងមន្ទីរ​កិច្ចការនារីរាជធានីខេត្ត ទាំង២៥

ដឹកនាំកិច្ចប្រជុំដោយ៖ ក្រសួងកិច្ចការនារី

ជំនួយឧបត្ថម្ភ៖ រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីACCESS, UNFPA, Recoftc Cambodia, and UNIDO

ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖​​ ប្រមាណ ៨០នាក់