May
30-30
2023
May
30
2023
កិច្ចប្រជុំលើកទី២៩ ក្រុមការងារបច្ចេកទេសឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ
ផ្នែក៖ អំពើហិង្សាទាក់ទងនឹងយេនឌ័រ
ទីកន្លែង៖ កិច្ចប្រជុំនឹងធ្វើដោយជួបមុខផ្ទាល់ នៅសណ្ឋាគារ កាំបូឌីយ៉ាណា
គោលបំណង៖
- ដើម្បីចែករំលែកលទ្ធផលវាយតម្លៃពីការអនុវត្តផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី ២០១៩-២០២៣។
- ដើម្បីចែករំលែកនូវសមិទ្ធិផល មេរៀនដែលបានរៀន បញ្ហាប្រឈមនានា និងអនុសាសន៍ពីការអនុវត្តផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី។
- ដើម្បីឆ្លុះបញ្ចាំង ពីតួនាទី និងការទទួលខុសត្រូវរបស់សមាជិកក្រុមការងារបច្ចេកទេសឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ អំពីការអនុវត្តផែនការប្រតិបត្តិប្រចាំឆ្នាំ
អ្នកចូលរួម៖
សមាជិកក្រុមការងារបច្ចេកទេសឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ (TWGG-GBV) ដែលអញ្ជើញមកពី៖
- ក្រសួង ស្ថាប័នពាក់ព័ន្ធ
- អង្គការសង្គមស៊ីវិល ចំនួនជាង៣០
- អង្គការដៃគូអភិវឌ្ឍន៍មាន ចំនួន ០៤
- តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា
- និងក្រុមការងារកម្មវិធីACCESS
រៀបចំកិច្ចប្រជុំដោយ៖ ក្រសួងកិច្ចការនារី ដោយមានការគាំទ្របចេ្ចកទេសដោយអង្គការ UNWomen
ជំនួយឧបត្ថម្ភ៖ ជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីACCESS
ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖ ប្រមាណ១៤០នាក់