Tag - ២០២០

កាលពីថ្ងៃទី២៧ និង២៨ ខែសីហា នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តភាព និងសមធម៌ (ACCESS) ក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «គោលការណ៍ណែនាំ ក្នុងការបញ្ជូនស្រ្តីនិងក្មេងស្រីដែលជាជនរងគ្រោះដោយអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ»។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីបង្កើនជំនាញក្នុងការគ្រប់គ្រងករណី និងការបញ្ជូនដោយផ្តោតលើគោលការណ៍យកចិត្តទុកដាក់លើជនរងគ្រោះដោយអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ  និងសិក្សាបន្ថែមទៀតអំពីការចុះបញ្ជីករណី ទម្រង់បញ្ជូន និងការប្រមូលទិន្នន័យ។ (more…)


កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ សិក្ខាសាលាឆ្លុះបញ្ជាំងពីកម្មវិធីរយៈពេល៦ខែ ត្រូវបានរៀបចំឡើងដោយកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តភាព និងសមធម៌(ACCESS) ដោយមានការចូលរួមពីតំណាងមកពីក្រសួងកិច្ចការនារី(MoWA) ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា​(MoSVY) ក្រុមប្រឹក្សាសកម្មភាពជនពិការ(DAC)  មូលនិធិជនពិការ (PWDF) និងអង្គការដៃគូអនុវត្ត។ (more…)


ចាប់ពីថ្ងៃទី៣ដល់១៤ ខែសីហា ឆ្នាំ២០២០ មន្ទីរកិច្ចការនារីខេត្តគោលដៅទាំង៦ ដោយបានសហការជាមួយរដ្ឋបាលស្រុកគោលដៅ បានរៀបចំពិធីប្រគល់ទទួលសម្ភារការពារ និងសម្ភារផ្សព្វផ្សាយព័ត៌មានពីជំងឺកូវីដ-១៩ ទៅដល់អ្នកផ្តល់សេវាតាមថ្នាក់ស្រុក និងថ្នាក់ឃុំ និងស្រ្តីងាយរងគ្រោះនៅ២១ស្រុកក្នុងខេត្តគោលដៅ រួមមាន៖ កំពង់ចាម សៀមរាប កំពង់ស្ពី ត្បូងឃ្មុំ រតនៈគីរី និងខេត្តព្រះស៊ីហនុ។ (more…)


កាលពីថ្ងៃទី៧ ខែសីហា កន្លងទៅនេះ លោកស្រី Sarah Leary ជាលេខាទី១ នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានចូលរួមប្រគល់សម្ភារបង្ការជំងឺកូវីដ-១៩ ទៅដល់បុគ្គលិកនៃមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា  និងក្រុមគោលដៅ នៅក្នុងខេត្តសៀមរាប ដែលជាមណ្ឌលមួយក្នុងចំណោមមណ្ឌលទាំង៥ក្រោមការគាំទ្រពីកម្មវិធីសហប្រត្តិបត្តិការអូស្រ្តាលី កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌(ACCESS)។ (more…)


ដោយមានការគាំទ្រ និងសម្របសម្រួលពីកម្មវិធី ACCESS អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC) បានដឹកនាំ និងរៀបចំកិច្ចប្រជុំប្រចាំត្រីមាសលើកទី៣ ផ្នែកពិការភាព នៃថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២០។ (more…)


ដោយមានការគាំទ្រពីសំណាក់កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌(ACCESS) កាលពីថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ ក្រសួងកិច្ចការនារី បានរៀបចំកិច្ចប្រជុំត្រីមាសទី៣ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារីខេត្ត ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អង្គការដៃគូអនុវត្តមានដូចជា៖ អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ(CWCC) អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា​(LAC) អង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) អង្គការឃែរអន្តរជាតិប្រចាំនៅកម្ពុជា​ (CARE International in Cambodia) អង្គការមូលនិធិអាស៊ី (TAF) អង្គការUNFPAកម្ពុជា (UNFPA) និងការិយាល័យភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់់ភាពអង់អាចដល់ស្រ្តី (UNW)។ (more…)


ចាប់ពីថ្ងៃទី២០​ដល់២២ខែកក្កដា អង្គការADD International​ បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃ ស្តីពីបរិយាបន្នពិការភាពទៅក្នុងសេវាឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅទីក្រុងភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមចំនួន៣៣នាក់ ដែលជាតំណាងមកពីក្រុមជួយខ្លួនឯង សហព័ន្ធស្រ្តីមានពិការភាព និងអង្គការជនពិការ។ អ្នកចូលរួមទាំងនោះត្រូវបានជ្រើសរើសមកពីខេត្តគោលដៅទាំង៣របស់គម្រោង IDEA  មានដូចជា ខេត្តកំពង់ចាម ត្បូងឃ្មុំ និង កំពង់ស្ពឺ។ (more…)


កាលពីថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឯកឧត្តមអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ផាប្លូ កាង(Pablo Kang) បានប្រគល់សម្ភារការពារជំងឺកូវីដ-១៩ និងសម្ភារផ្សព្វផ្សាយព័ត៌មានឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ដល់ក្រសួងកិច្ចការនារី តំណាងស្រ្តីងាយរងគ្រោះ និងតំណាងសហគមជនជាតិភាគតិច។ (more…)


កំឡុងពេលជំងឺកូវីដ-១៩ វាជាការសំខាន់ដែលស្រ្តីដែលរងគ្រោះដោយអំពើហឹង្សារទាក់ទងនឹងយេនឌ័រមានលទ្ធភាពទទួលបានសេវាកម្មគាំទ្រផ្លូវចិត្តបានលឿន។ (more…)


កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ មូលនិធិជនពិការ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការកំណត់កញ្ចប់សេវាអប្បបរមាសម្រាប់          មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា​ នៅកម្ពុជា។ (more…)